ធ្លាប់ល្បីអ្នកម៉ាស្សាលួចលុយភ្ញៀវ ឥឡូវភ្ញៀវ លួចលុយអ្នកម៉ាស្សាម្តង ជនសង្ស័យម្នាក់ត្រូវជនរងគ្រោះចាប់ប្រគល់អោយប៉ូលីស ក្រោយពីធ្វើសកម្មភាពលួចកាបូប
ពោធិ៍សាត់៖ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ នៅភូមិរ៉ា សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
ជនសង្ស័យឈ្មោះ ថន សុភាថុន ភេទប្រុស អាយុ២៣ឆ្នាំ នៅភូមិស្ពានថ្ម សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
ជនរងគ្រោះឈ្មោះ គាវ ស្រីម៉ាន់ ភេទស្រី អាយុ២៨ឆ្នាំ នៅភូមិរ៉ា សង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
នៅមុនពេលកើតហេតុ ជនសង្ស័យ បានចូលទៅបម្រុងម៉ាស្សាមិនទាន់បានម៉ាស្សាក៏ចេញមកវិញ លួចកាបូបលុយរត់ដេញចាប់បាន។ ជនសង្ស័យត្រូវឃាត់ខ្លួននៅការិ,នប,ព្រហ្មទណ្ឌកម្រិតស្រាលតាមបញ្ជាលោកព្រះរាជអាជ្ញាតន់ សីហតេជ ចាត់ការតាមច្បាប់៕
ប្រភព៖ FB