មហាវិថីឈ្នះៗដែលសាងសង់បន្តគ្នាដោយអភិបាលរាជធានីភ្នំពេញ បីជំនាន់នឹងត្រូវប្រកាសឲ្យប្រើប្រាស់ជាផ្លូវការហើយ

0
1102

(ភ្នំពេញ) មហាវិថីឈ្នះៗដែលសាងសង់បន្តគ្នាដោយអភិបាលរាជធានីភ្នំពេញ បីជំនាន់នឹងត្រូវប្រកាសឲ្យ ប្រើប្រាស់ជាផ្លូវការហើយនៅថ្ងៃទី២៩ខែធ្នូឆ្នាំ២០១៨ខាងមុខនេះ ក្រោមអធិបតីភាពសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានប្រាប់ឲ្យដឹងថា ផ្លូវទំនប់កប់ស្រូវដែល ត្រូវបានប្រសិទ្ធិនា ម​ជា​មហាវិថីឈ្នះឈ្នះបានចាប់ផ្តើមធ្វើការសាងសង់តាំងពីជំនាន់​ឯកឧត្តម​កែប ជុតិមានិងធ្វើការសាងសង់ បន្តដោយឯកឧត្តម​ប៉ា​សុជា​តិ​វ​​ង្សត្រូ​វធ្វើការសាងសង់បង្ហើយនៅក្នុងឆ្នាំ២០១៨នេះ គឹឯកឧត្តម ឃួង ​ស្រេង ជាអភិបាលរាជធានីភ្នំពេញ ។ ផ្លូវនេះបានសាងសង់ រួចរាល់ជាស្ថាពរ នៅសល់តែការ បោសសម្អាត ប៉ុណ្ណោះ។

ផ្លូវទំនប់កប់ស្រូវឬកំណាត់មហាវិថីឈ្នះឈ្នះមានប្រវែង១៧គីឡម៉ែត្រ(ពីព្រែកព្នៅដល់ផ្លូវជាតិលេខ៤)ទទឺង២២ម៉ែត្រ មានសួនច្បារកណ្តាល​២.៥ម៉ែត្រនិងមានបង្គោលភ្លើងបំភ្លឺផ្លូវនៅចំកណ្តាល និងមានចម្ងាយជាង ១០គីឡូម៉ែតទៀតពីស្ពានព្រែកព្នៅទៅដល់ផ្លូវ៦អា។

ផ្លូវនេះនឹងធ្វើការសម្ពោធរួមគ្នាជាមួយនឹងជាមួយនឹងសារមន្ទីរមរតកតេជោដែលស្ថិតនៅជាប់ផ្លូវនេះព្រមគ្នានឹងនឹងការប្រារព្ធលើកទី៤០ឆ្នាំថ្ងៃជយ័ជំនះ៧មករានិងខួបទី២០ឆ្នាំដែលប្រទេសកម្ពុជាមានសន្តិភាភាពពេញលេញដោយសារនយោបាយឈ្នះឈ្នះដឹកនាំដោយសម្តេចតេជហ៊ុន សែន នាយករដ្ឋមន្ត្រី។

សូមបញ្ជាក់ផងដែរថាវិមានឈ្នះៗ ជានិម្មិតរូបនៃសុខសន្តិភាពកម្ពុជា និងជាតឹងតាងលេចចេញ ពីនយោបាយឈ្នះៗ នឹងសម្ពោធជាផ្លូវការដ៏ធំ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ ចំនឹងថ្ងៃរាជរដ្ឋាភិបាលកម្ពុជា ប្រារព្ធពិធីខួប២០ឆ្នាំ នៃគោលនយោបាយឈ្នះ =ឈ្នះ (ឆ្នាំ១៩៩៨-ឆ្នាំ២០១៨) ។

វិមានឈ្នះ=ឈ្នះ ចាប់ផ្តើមសាងសង់ឡើងកាលពីខែ កុម្ភះ ឆ្នាំ ២០១៦ លើទំហំដី ៨ហិចតា ស្ថិតនៅខណ្ឌ ជ្រោយចង្វារ រាជធា នីភ្នំពេញ។

គួររំឮកផងដែរថា: វិមាននេះ តំណាងឲ្យវីរភាពរបស់សមមិត្ត ហ៊ុន សែន ដែលប្រថុយជីវិតធ្វើដំណើរទៅកាន់ប្រទេសវៀត ណាម ដើម្បីស្នើសុំកម្លាំងភាគីមិត្ត ជួយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត។ មួយវិញទៀតការសាង សង់វិមាន ឈ្នះៗ រំឭកដល់គុណូបការៈ របស់បុព្វបុរសខ្មែរគ្រប់កា លជំនាន់បានលះបង់ជីវិត ក្នុងបុព្វហេតុជាតិមាតុភូមិ រួមទជានិម្មិតរូប នៃសុខសន្តិភាពដែលកម្ពុជាទទួលបានក្រោយបញ្ច ប់សង្គ្រា ម ស៊ីវិលដ៏រ៉ាំរ៉ៃ ជាច្រើនទសវត្សរ៍កន្លងមក និងចាត់ ទុកជាកេរមរ តកសម្រាប់កូនចៅជំនាន់ក្រោយនិងដើម្បីអប អរសាទរពិធីខួប ២០ឆ្នាំ នៃគោលនយោបាយឈ្នះៗ (ឆ្នាំ១៩៩៨-ឆ្នាំ២០១ ៨) សម្តេចអគ្គមហា សេនាបតីតេ ជោ ហ៊ុន សែន នាយករដ្ឋម ន្ត្រីព្រះរាជាណាចក្រកម្ពុជា ប្រកាសជាសាធារណៈថា: នឹងរៀប ចំពិធីបុណ្យឆ្លងឆ្នាំ រយះពេល បីយប់ បីថ្ងៃ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០១៨ខាង មុខ នេះ នៅវិមានឈ្នះឈ្នះៗ ដើម្បីអបអរសាទរខួបអនុស្សា វរីយ៍លើកទី២០ នៃការបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា តាម នយោបាយឈ្នះៗ ដោយទទួលបានឯកភាពទឹកដីជា លើកដំបូងផងដែរ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here