បុរសវ័យចំណាស់ម្នាក់ធ្វើអត្តឃាតចង កសម្លាប់ខ្លួននិងដើមចំបុីដោយមិនដឹងមូលហេតុ

0
293

(ភ្នំពេញ)​ ៖​ បុរសវ័យចំណាស់ជាង៥០ឆ្នាំម្នាក់បានចញ្ចប់ជីវិតខ្លួនឯងដោយយកខ្សែរអង្រឹងចង កនិងដើមចំបុី បង្កឲ្យមានការណ៍ភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោងជាង៣ទៀបភ្លឺថ្ងៃទី១៩ខែធ្នូឆ្នាំ២០១៨ស្ថិតនៅចំណុចសួនក្តាន់ពីរ តាមបណ្តោយផ្លូវសហពន្ធ័រុស្សី ស្ថិត​ក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា​ក្រុងភ្នំពេញ​។

ជនរងគ្រោះមានឈ្មោះ សុខ រីម ភេទប្រុស អាយុ៥៣ឆ្នាំ​ ។

តាមប្រភពពីរបុរសម្នាក់ បានឲ្យដឹងថារូបគាត់បានដើរកាត់នៅចំណុចកើតហេតុខាងលើក៍បានប្រទះឃើញជនរងគ្រោះចង កនិងខ្សែរអង្រឹង ជាប់ជាមួយដើមចំបុីស្លាប់មិនដឹងនៅវេលាម៉ោងប៉ុន្មាននោះឡើយ ដោយបន្សល់ទុកនៅការបូបស្ពាយមួយនិងស្បែកជើងមួយគូរ នៅខាងក្រោមសពជនរងគ្រោះហើយរូបគាត់បានរាយការណ៍ជូនទៅសមត្ថកិច្ចមូលដ្ឋានចុះមកពិនិត្យនៅកន្លែងកើតហេតុ
ប្រភពដ៍ដែលបានបន្តទៀតថាជនរងគ្រោះសង្ស័យទើបនិងមកពីខេត្ត។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចផ្នែកជំនាញចុះមកធ្វើ​កោសល្យ​វិច្ឆ័យ​រួចដឹកសពទៅតម្កល់ទុកនៅវត្តទឹកថ្លារងចាំស្រាយជ្រាយរកសាច់ញាត្តិជនរងគ្រោះមកទទួលយកទៅធ្វើបុណ្យតាមប្រណៃ៕

(មានវិដេអូ)

ប្រភព៖ កូន ខ្លាតូច

LEAVE A REPLY

Please enter your comment!
Please enter your name here