កណ្តាល៖ ហេតុការណ៍នេះបានកើតឡើងនៅ រសៀល ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨ ភូមិវត្តថ្មី ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល។
ជនរងគ្រោះមានឈ្មោះ យី ផល្លី ភេទប្រុស អាយុ៦៥ឆ្នាំ នៅភូមិវត្តថ្មី ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល មុខរបរកសិករ។ជនសង្ស័យមានឈ្មោះ អុល សំអ៊ាន់ ភេទប្រុស អាយុ២៤ឆ្នាំ នៅភូមិវត្តថ្មី ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន)។
ដកហូតបាន កាំបិតប៉័ងតោ១ ដងធ្វើអំពីដែក ទំហំដង១០ស.ម ផ្លែប្រវែង១៧,៥ ស.ម ទទឹងផ្លែ៨ ស.ម នៅខាងចុងកាំបិតមានចោះរុន្ធប៉ុនកូនដៃ មានម៉ាក CHAO JING , កាបូបស្ពាយ ពណ៌ខ្មៅ ធ្វើអំពីស្បែក០។
ជនសង្ស័យធ្លាប់មានសកម្មភាពបង្កការអុកឡុកកន្លែងរាំធុងបាស់២លើក និងធ្លាប់មានអំពើហិង្សាក្នុងគ្រួសារ១០លើក ដូចជាវាយចានឆ្នាំង ទាត់ទ្វារ និងសំឡុតម្តាយយកប្រាក់ទិញថ្នាំញៀន។
ជនសង្ស័យបានផឹកស្រាថ្នាំនៅក្រោមផ្ទះខ្លួនជាមួយឈ្មោះ ក្រឹម រហូតដល់ម៉ោង២រសៀល អស់ស្រាថ្នាំ១លីត្រ ជនសង្ស័យក៏បែកគំនិតមកយកធុងបាស់នៅផ្ទះជនរងគ្រោះដើម្បីចាក់ស្តាប់នៅក្រោមផ្ទះរបស់ខ្លួន កំដរការផឹកស៊ី។
ពេលមកដល់ជនរងគ្រោះកំពុងដេកលេងនៅលើផ្ទះ ហើយជនសង្ស័យក៏ដើរឡើងទៅច្រានទ្វារ ភ្លាមនោះជនរងគ្រោះក៏ស្ទុះមកខ្ទប់ទ្វារមិនឲ្យជនសង្ស័យចូលធ្វើឲ្យជនសង្ស័យចង់ផ្ងារក្រោយធ្លាក់មកដីធ្វើឲ្យជនសង្ស័យមានចិត្តខឹងបានច្រានទ្វារចូលក្នុងផ្ទះហើយលើកដៃវាយជនរងគ្រោះ៣ ដៃ បណ្តាលឲ្យត្រូវជនរងគ្រោះ១ដៃចំមាត់ រួចក៏ដកកាំបិតបុ័ងតោពីកាបូបស្ពាយ គំរាមរកកាប់ជនរងគ្រោះថែមទៀត។
បន្ទាប់មកជនសង្ស័យក៏បានយកធុងបាស់ពីផ្ទះជនរងគ្រោះ ដែលបានខ្ចីពីឈ្មោះ ថា កូនប្រសារ ជនរងគ្រោះ យកមកចាក់ស្តាប់នៅក្រោមផ្ទះរបស់ខ្លួនដែលនៅខាងត្បូងផ្ទះជនរងគ្រោះ។
ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកដំបង។ លុះដល់ម៉ោង៣រសៀល សមត្ថកិច្ចប៉ុស្តិ៍បានទៅឃាត់ខ្លួនជនសង្ស័យយកមកប៉ុស្តិ៍ដើម្បីធ្វើការសាកសួរជនសង្ស័យ បានឆ្លើយសារភាពថាខ្លួន ពិតជាបានវាយ និងគំរាមបម្រុងកាប់ទៅលើជនរងគ្រោះពិតប្រាកដមែន ៕
ប្រភព៖ FB