កាំកុងត្រូលរាជធានីភ្នំពេញ និង ខេត្តព្រះសីហនុ បានរកឃើញបង្គាចាក់ចាហួយគីមីជាច្រើន

0
319

កាំកុងត្រូលរាជធានីភ្នំពេញ និង ខេត្តព្រះសីហនុ បានរកឃើញ បង្គាដាក់ចាហួយមានសាធាតុគីមី នៅ ផ្សារដើមគរ និង ផ្សារ វាលរិញ យ៉ាងច្រើន កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ ២០១៨នេះ ។ នៅខេត្តព្រះសីហនុ មន្ត្រីកាំកុងត្រូលបានរកឃើញបង្គាដែលមានដាក់លាយចាហួយប៉ះពាល់ដល់សុខភាពចំនួន១៣,៧គីឡូក្រាម ត្រូវបានដកហូតពីអាជីវករលក់ដូរមួយចំនួននៅផ្សារវាលរេញ និង ស្រុកព្រៃនប់ ។

ដោយឡែកនៅរាជធានីភ្នំពេញ ​មន្ត្រី​កាំកុងត្រូល បាន​ចុះ​ពិនិត្យ ​និង ​ឆែកឆេរ​មើល​ចំណីអាហារ បន្លែ​ផ្លែ​ឈឺ សាច់ និង​ ទំនិញ​មួយ​ចំនួន​ទៀត នៅ​ផ្សារ​ដើម​គរ កាលពីថ្ងៃ​ទី​១៨ ខែធ្នូ ឆ្នាំ ២០១៨​នេះ ដោយបាន​រក​ឃើញ​បង្គា​ជិត​២០​គីឡូក្រាម ដែលនៅ​ក្នុង​បង្គា​នោះ បាន​ចាក់​ចាហួយ​ចូល​ក្នុង​ពោះ ដើម្បី​បង្កើន​ទម្ងន់ និង ​រក​ឃើញ ជីរ​ណា ជា​ច្រើន​គីឡូ​ទៀត មាន​ផ្ទុក​សារធាតុ​គីមី​ហាមឃាត់ ។

ក្រោយពី​ពិនិត្យ​បឋម​លើមុខទំនិញជាង៤០មុខក្រុមការងារ បាន​រក​ឃើញ​ចាហួយ​ចាក់​ក្នុង​ពោះ​បង្គា ដើម្បី​បង្កើន​គីឡូ​ជិត​២០​គីឡូក្រាម ដែល​អាជីវករ​កំពុង​ដាក់​លក់ និង​ សារធាតុ​គីមី​ហាមឃាត់​ក្នុង​ ជីរ​ណា​ចំនួន​ ១៨​ គីឡូក្រាម ហើយ​ក្រុមការងារ​ក៏​សម្រេច​ដកហូត យក​ទៅ​កម្ទេច​ចោល​ ។ អាជីវករ​ត្រូវបានមន្ត្រី​កាំកុងត្រូល​រាជធានី​ភ្នំពេញ​ឱ្យធ្វើ​កិច្ចសន្យា​បញ្ឈប់លក់​ចែកចាយ​លើ​ទីផ្សារ​តទៅ​ទៀត ៕ប្រភពFB

 

LEAVE A REPLY

Please enter your comment!
Please enter your name here