សង្ឃសម័យទំនើប! មានអាវុធវែង.ខ្លី នឹងសំភារៈខុសច្បាប់មួយចំនួន ត្រូវសមត្ថកិច្ចចាប់ផ្សឹក វ៉ៃខ្នោះភ្លាមៗនៅស្រុកកំរៀង

0
241

បាត់ដំបង ៖ កាលពីវេលាម៉ោង១១ៈ០០នាទី ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨ សមត្ថកិច្ចចាប់ឃាត់ខ្លួនសង្ឃមួយអង្គ គង់នៅលើភ្នំមួយ ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង ហើយបានផ្សឹក ភ្លាមៗក្រោយការរកឃើញមានអាវុធខ្លី មួយដើម គ្រាប់កាំភ្លើង និងសម្ភារៈខុសច្បាប់ ជាច្រើនទៀត ។

នគរបាលខេត្តបាត់ដំបង បានអោយដឹងថា ព្រះសង្ឃព្រះនាម ហ៊ុន អង ព្រះជន្ម៣៥ព្រះវស្សា គឺជាអ្នកបួសគង់នៅអាស្រម មួយស្ថិតលើភ្នំ នៃចំណុចភ្នំ៨២ ស្ថិតនៅភូមិភ្នំចាំចាប ឃុំបឹងរាំង ស្រុកកំរៀង។ សង្ឃអង្គនោះ ត្រូវគេនិយាយថា ជាសង្ឃដែលធ្លាប់បានពិនិត្យ ព្យាបាលជម្ងឺឲ្យអ្នកស្រុក និងមានដាស់មន្តអាគមផ្សេងៗ ទៀតផងដែរ។

សមត្ថកិច្ចបានអោយដឹងថា នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង១១ កម្លាំងអធិការដ្ឋាន នគរបាលស្រុកកំរៀង សហការជាមួយ ការិយាល័យធម្មការ និងសាលាអនុគណ ស្រុកកំរៀង បានចុះទៅត្រួតពិនិត្យកន្លែងស្នាក់នៅ របស់ព្រះសង្ឃ និងបានរកឃើញមានកាំភ្លើង ប៉េអាកុលកែច្នៃ ១ដើម កាំភ្លើងបាញ់គ្រាប់កង់ ១ដើម ខ្នោះ ១គូរ ដាវ ១ ជំពុះទុង ១ មួកនគរបាល ១ វិទ្យុទាក់ទង ១គ្រឿង គ្រាប់K៥៩ ១គ្រាប់ គ្រាប់K៥៤ ៣គ្រាប់ គ្រាប់ប៉េអាកុល ៤គ្រាប់ រ៉ូឡូ ៧គ្រាប់ ដបជក់ថ្នាំញៀនចំនួន ១ និងដែក កេះចំនួន ១ ។

ព្រះសង្ឃព្រះនាម ហ៊ុន.អង ត្រូវសមត្ថកិច្ចជំនាញ បានប្រគល់ឲ្យខាងសាសនាផ្សឹកតាមសាសនា និងដោយចោទពីបទកាន់កាប់ និងរក្សាទុកអាវុធដោយខុសច្បាប់ ៕

ប្រភព៖ FB

LEAVE A REPLY

Please enter your comment!
Please enter your name here