ភ្នំពេញ៖រាត្រីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំមន្ទីរជំនាញ រដ្ឋបាលខណ្ឌជ្រោយចង្វារ និងមន្រ្តីជំនាញរដ្ឋបាលរាជធានីភ្នំពេញ ចុះពិនិត្យទីតាំងត្រៀមរៀបចំពីធីសម្ពោធវិមានអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះនិងអបអរសាទរខួបលើកទី២០ នៃការបញ្ចប់សង្គ្រាមសុីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយ ឈ្នះ ឈ្នះ របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងពិនិត្យការរៀបចំតុបតែងភ្លើងពណ៌តាមបណ្ដោយមហាវិថី ឈ្នះ ឈ្នះ៕