សម្ដេចអគ្គមហាពញាចក្រីហេង សំរិន-កម្ពុជា នាំអង្ករ ទៅកាន់ទីផ្សារប្រទេសបារាំងលំដាប់ទី២ប្រមាណ៨ម៉ឺនតោន

0
408

នៅវិមានរដ្ឋសភាជាតិនាព្រឹក ថ្ងៃទី១៧​ ខែ​ ២០១៨ធ្នូ​ នេះសម្ដេចអគ្គមហាពញាចក្រីហេង សំរិនប្រធានរដ្ឋសភាទទួលជួបសវនាការជាមួយ ឯកឧត្តម​ សីលវ៉ាន វ៉ាសឺមែន

(Sylvain WASERMAN) អនុប្រធានរដ្ឋសភា​ នៃសាធារណរដ្ឋបារំាង។

បន្ទាប់ពីចប់ជំនួបពិភាក្សា ឯកឧត្តម កែវ ពិសិដ្ឋ នាយកខុទ្ទកាល័យសម្តេចប្រធានរដ្ឋសភា មានប្រសាសន៏ឲ្យដឹងថា; នៅក្នុង ជំនួបនោះដែរឯកឧត្តម​ សីលវ៉ាន វ៉ាសឺមែន(Sylvain WASERMAN) អនុ ប្រធានរដ្ឋសភា​ នៃសាធារណរដ្ឋបារំាង

បានជំរាបជូនសម្តេចប្រធានរដ្ឋសភាជាតិកម្ពុជា ថាកម្ពុជាបារាំងមានទំនាក់ទំនងការទូតជាមួយគ្នា ជាយូរលង់មកហើយ ។

នៅក្នុងជំនួបពិភាក្សានេះដែរ ភាគីទាំងពីរ បានផ្តោតលើកិច្ចសហប្រតិបត្តិការ ការទូតរវាងស្ថាប័ននីតិបញ្ញត្តិនៃប្រទេសទាំងពីរកម្ពុជា -បារាំង និងការលើកកំពស់លទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិ មនុស្ស និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ក៏ដូចជាកិច្ចសហប្រតិបត្តិការលើពិភពលោកផងដែរ។

ជាមួយគ្នានោះឯកឧត្តម​ សីលវ៉ាន វ៉ាសឺមែន អនុប្រធានរដ្ឋសភា​ នៃសាធារណរដ្ឋបារំាង បានបញ្ជាក់អំពីកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា លើវិស័យអប់រំ វប្បធម៌ សុខាភិបាល អភិវឌ្ឍ និង ទេសចរណ៏,

ទំនាក់ទំនងការទូតនិងពាណិជ្ជកម្ម សេដ្ឋកិច្ច វិនិ យោគ នៃប្រទេសទាំងពីរកម្ពុជា-បារាំង កាន់តែមានកិច្ចសហការគ្នាយ៉ាងល្អ។

នៅក្នុង ឱកាសនោះដែរសម្តេចអគ្គមហាពញាចក្រីហេងសំរិនស្វាគមន៍យ៉ាងកក់ ក្តៅនិងចាត់ ទុកវត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម អនុ ប្រធានរដ្ឋសភាបារំាងនិងគណៈប្រតិភូ នៅកម្ពុជា នាំមកនូវកាលានុ វត្តភាពថ្មីមួយ ទៀត នៃ ការបន្តលើក កម្ពស់ទំនាក់ទំនងមិត្តភាព និងកិច្ចសហ ប្រតិបត្តិការរវាងប្រទេសទំាងពីរ កម្ពុជា-បារំាង មានជាយូរ លង់ណាស់មកហើយ ឲ្យកាន់តែរឹងមំាខ្លាំងក្លាថែមទៀត ។

សម្តេចប្រធានរដ្ឋសភា បានបញ្ជាក់ថា; ចំណងការទូតកម្ពុជា-បារំាង ក៏មានលក្ខណៈពិសេស កសាងដោយអតីតប្រមុខដឹកនាំប្រទេសទាំងពីរ តាំងពីឆ្នាំ ១៩៥២ គឺ១ឆ្នាំមុនកម្ពុជាប្រកាសឯក រាជ្យជាផ្លូវការ របស់ខ្លួន និងត្រូវបានបន្តពង្រឹងពង្រីក ឥតឈប់ឈររហូតមក ដល់សព្វថៃ្ង។

នៅក្នុងការស្វែងរកសន្តិភាព បារំាងបានដើរតួនាទីយ៉ាងសំខាន់ និងបានបន្សល់ ទុកស្នាដៃប្រវត្តិសាស្រ្តដ៏មហិមា រហូតឈានទៅបង្កើតបានកិច្ចព្រមព្រៀងសន្តិ ភាព ទីក្រុងប៉ារីស ស្តីពីដំណោះ ស្រាយនយោបាយរួមនៅកម្ពុជា។

សម្តេចប្រធានរដ្ឋសភាបានបញ្ជាក់ទៀតថា, កម្ពុជាបានប្រកាន់ខ្ជាប់ ក្នុងការអនុវត្ត

នយោបាយលទ្ធិប្រជាធិបតេយ្យសេរីពហុ បក្ស តាមរយៈការរៀបចំយ៉ាងទៀង ទាត់ការ  បោះឆ្នោតរៀងរាល់រាល់៥ឆ្នាំម្តងដោយ សេរី  ត្រឹមត្រូវ  និងយុត្តិធម៌ ។

ក្នុងរយៈពេល៥អាណត្តិមកនេះ រដ្ឋសភាបានអនុម័ត ច្បាប់សរុប ៥២៣ច្បាប់ ក្នុងនោះមាន ៥៣ច្បាប់ ទាក់ទង និងគោល ការណ៍សិទ្ធិមនុស្ស ។

សម្តេចប្រធានរដ្ឋសភាកម្ពុជា បានលើក ឡើងថា,កាលពីសប្តាហ៍មុន រដ្ឋ សភាបានធ្វើវិសោធនកម្មច្បាប់ ស្តីពីគណបក្សនយោ បាយ ដោយអនុម័តនូវវិធានការនានា ដើម្បីពង្រឹងលទ្ធិប្រជា ធិបតេយ្យ និងលំហរនយោបាយ ឲ្យកាន់តែមានភាពទូលំទូលាយ ។

ប្រទេសបារាំងជាប្រទេសដែលបានផ្តល់ជំនួយជាច្រើន បានរួម ចំណែកស្តារ និងកសាងសេដ្ឋកិច្ច កម្ពុជាពី ស្ថានភាពក្រខ្សត់ រហូតដល់កម្ពុជា មានការអភិវឌ្ឍដូចបច្ចុប្បន្ន។

កម្ពុជា- បារាំងបានផ្លាស់ប្តូរទស្សនកិច្ចពីគ្នាទៅវិញ ទៅមក ទាំងក្នុងក្របខណ្ឌនីតិប្រតិបត្តិ និងនីតិប្បញ្ញតិ ជាហូរហែ និងបានចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការ ជាមួយគ្នាជាច្រើន ហើយកម្ពុជាក៏ បានគាំ ទ្របេក្ខភាពបារាំង ជាសមាជិក នៅក្នុងក្របខណ្ឌអង្គការសហប្រជាជតិ  និងអង្គការអន្តរជាតិជាច្រើន ។

ដោយឡែកអ្នកវិនិយោគ និងអ្នកទេស ចរណ៍បារំាងកាន់តែច្រើន បានមកវិនិ យោគ និងទស្សនាកម្ពុជា ពីព្រោះ កម្ពុជាមានសុខសន្តិភាពនៅទូទាំងប្រទេស មានសក្តានុពល ខាងវិស័យសេដ្ឋកិច្ចនិងជា គោលដៅទេសចរណ៍ដ៏ទាក់ទាញ ។

ទំនាក់ទំនងផ្នែកពាណិជ្ជកម្ម រវាងប្រទេស ទាំងពីរវិញ ក៏មានការរីកចំរើនជាលំដាប់ ពោលគឺទំហំទឹក ប្រាក់វិនិយោគបានកើនដល់ជាង ១ពាន់លានដុល្លារអាមេរិក។ ជាមួយនេះ កម្ពុជាក៏បាននាំចេញអង្ករច្រើន ក្នុងលំដាប់ទី២ ទៅកាន់ប្រទេសបារាំង គឺប្រមាណជិត៨ម៉ឺនតោន  ។

នៅក្នុងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាង ស្ថាប័ននីតិប្បញ្ញតិ្តវិញ ក្រៅពីក្រុមមិត្តភាពសភា រដ្ឋសភា ប្រទេសទាំងពីរ ក៏ជាសមាជិកសភានិយាយភាសាបារាំង (អា- ប៉េ -អែហ្វ) និង អាយ-ភី-យូ ដូចគ្នា និងតែងគាំទ្រ គ្នាទៅវិញទៅ មកនៅក្នុងវេទិកាអន្តរសភានេះ ៕ដោយ

LEAVE A REPLY

Please enter your comment!
Please enter your name here