ពិតជាអស្ចា្យមែន!!! ទូរស័ព្ទ Samsung Galaxy F អាចនឹងមានតម្លៃដល់ទៅ ១៨០០ ដុល្លារ

0
276

ទូរស័ព្ទ Galaxy F នាពេលខាងមុខ​របស់​ក្រុមហ៊ុន Samsung នឹងមាន​បន្ទះ​អេក្រង់​ទំហំ ៧,៣ អ៊ីង​ដ៏​ធំ​មួយ​ដែល​អាច​បត់​ចូលគ្នា​បាន​ជាមួយនឹង​អេក្រង់​ទំហំ ៤,៥៨ អ៊ីង​នៅ​ខាងក្រៅ​មួយទៀត ។ វា​ត្រូវបាន​គេ​រាយការណ៍​ថា​នឹងមាន​ថ្ម​ចំនួន​ពីរ​ផងដែរ ដែល​សមត្ថភាព​សរុប​ត្រូវបាន​គេ​រំពឹងថា​នឹងមាន​ប្រហែល​ពី 5,000 ទៅ 6,000mAh ។​

​គេ​បាន​ប៉ាន់ប្រមាណ​ថាទូរស័ព្ទ Galaxy F នឹងមាន​តម្លៃ​ចំនួន ១៨០០ ដុល្លារ ។ ស្មា​ត​ហ្វូ​ន Samsung Galaxy F នេះដែរ​នឹង​ក្លាយជា​ឧបករណ៍​ដំបូងបង្អស់​ដែលមានអេក្រង់​អាច​បត់​ចូលគ្នា​បាន ។

​ក្រុមអ្នកវិភាគ​កំពុង​ព្យាករណ៍​ថា​ ការលក់​នឹង​ទទួលបាន​ចំនួន​សមរម្យ​ប្រហែល ៣,៥ លាន គ្រឿង​នៅ​ឆ្នាំក្រោយ ហើយ​ដែល​អាចនឹង​កើនឡើង​យ៉ាង​ឆាប់រហ័ស​រហូតដល់ ២៤ លាន​គ្រឿង នៅ​ឆ្នាំ ២០២២ ៕ប្រភពប្រជាប្រិយ

LEAVE A REPLY

Please enter your comment!
Please enter your name here