ពិសេសមែន!!! ចិនផ្តល់រថយន្តគ្លីនិកចល័តចំនួន ៤០គ្រឿងដល់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា!

0
394

កន្លងមកសាធារណរដ្ឋប្រជាមានិតចិនបានប្រគល់រថយន្តគ្លីនិកចល័តចំនួន ២០គ្រឿងរួចមកហើយដល់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា នេះជាលើកទី២ហើយ ដែលមហាមិត្តចិនបានប្រគល់រថយន្តគ្លីនិកចល័តចំនួន ២០គ្រឿងទៀតដល់ក្រសួងសុខាភិបាល ដូច្នេះសរុបទាំងអស់រថយន្តគ្លីនិកចល័ត ដែលក្រសួងសុខាភិបាលទទួលបានពីមហាមិត្តចិននោះគឺមានចំនួន ៤០គ្រឿងហើយ។

ហើយរថយន្តគ្លីនិកចល័តចំនួន ២០ គ្រឿងដែលមហាមិត្តចិនប្រគល់ឱ្យជាលើកទី ២ នេះ នឹងត្រូវប្រគល់ជូន មន្ទីរសុខាភិបាល រាជធានីភ្នំពេញ ខេត្ត កំពង់ធំ ខេត្ត កំពត ខេត្ត កោះកុង ខេត្ត ក្រចេះ ខេត្ត មណ្ឌលគីរី ខេត្ត ព្រះវិហារ ខេត្ត ព្រៃវែង ខេត្ត ពោធិ៍សាត់ ខេត្ត រតនគីរី ខេត្ត ស្ទឹងត្រែង ខេត្ត ឧត្តរមានជ័យ ខេត្ត កែប ខេត្ត ប៉ៃលិន និង ខេត្ត ត្បូងឃ្មុំ ។

ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួល រថយន្តគ្លីនិកចល័ត ចំនួន ២០ គ្រឿង លើកទីពីរ ជាមួយ ឯកឧត្តម ដេង បូហ្គីង (Deng Boqing) អនុប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិចិនសម្រាប់ការអភិវឌ្ឍន៍ (China International Development Cooperation Agency)កាលពីថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០១៨ នៅទីស្តីការក្រសួងសុខាភិបាល ។

គម្រោងនេះ គឺជាជំនួយឥតសំណងរបស់​សាធារណរដ្ឋប្រជាមានិតចិនជូនដល់ក្រសួងសុខាភិបាល នៃ ព្រះរាជាណាចក្រកម្ពុជា ។ នេះជាសមិទ្ធផលថ្មីមួយទៀត បន្ទាប់ពីគម្រោងមួយចំនួន ដែលបាន និងកំពុងអនុវត្ត រួមមាន រថយន្ត គិលានសង្គ្រោះចំនួន ២០០ គ្រឿង, ម៉ាស៊ីនអេកូសាស្រ្តចំនួន ២០០ គ្រឿង ,ការសាងសង់អគារមន្ទីរ ពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ, មន្ទីរពេទ្យបង្អែកខេត្តត្បូងឃ្មុំ និង រថយន្តគ្លីនិកចល័ត ដែលសរុប ទាំងពីរលើកមានចំនួន ៤០ គ្រឿង ។

តាមរយៈកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងព្រះរាជាណាចក្រកម្ពុជា និង សាធារណរដ្ឋប្រជាមានិតចិន និង គំនិតផ្តួចផ្តើមខ្សែ ក្រវ៉ាត់ និង ផ្លូវប្រជាជន និងប្រទេសកម្ពុជា នឹង ទទួលបានជំនួយថ្មីៗបន្ថែមទៀត ។ ជាពិសេសគម្រោងនានាមួយចំនួន ដូចជាគម្រោងពង្រឹងសមត្ថភាព មជ្ឈមណ្ឌលប្រយុទ្ធនឹងជំងឺឆ្លង និង គម្រោងពង្រីកមន្ទីរពេទ្យព្រះអង្គឌួង ដែលអាចនឹងទទួលបានការ អនុម័ត នាពេលឆាប់ៗខាងមុខ ៕ប្រភពFB

LEAVE A REPLY

Please enter your comment!
Please enter your name here