បាត់ដំបងៈកាលពីព្រឹកថ្ងៃទី១៨ខែធ្នូឆ្នាំ២០១៨នៅភូមិស្ទឹងតូចឃុំកំពង់ល្ពៅ ស្រុកសំឡូតមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចព្រោះមានសត្វគោមួយក្បាលបានងាប់ដោយមានស្នាមរបួសជាច្រើនកន្លែង ។អ្នកភូមិបានដាក់ការសង្ស័យថា អាចត្រូវសត្វខ្លាចូលមកខាំបម្រុងស៊ីជាចំណី ។
សមត្ថកិច្ចចុះពិនិត្យសត្វគោងាប់សង្ស័យសត្វខ្លាខាំ
លោកម៉ៅ ស៊ុនកាំងអធិការនគរបាលស្រុកសំឡូតបានឱ្យដឹងថាម្ចាស់គោឈ្មោះស៊ុន ភាព ភេទប្រុសអាយុ៣២ឆ្នាំនៅភូមិ ឃុំកើតហេតុខាងលើ។សត្វគោនោះ មានស្នាមរបួសត្រង់កផ្នែកខាងលើ និងបូក ។មិនតែប៉ុណ្ណោះថែមទាំងបាក់កទៀតផង។គាត់សង្ស័យថាមានសត្វខ្លាចូលមកខាំបម្រុងស៊ីពេលរំលងអធ្រាត្រហើយវាផ្អើលរត់ចូលព្រៃវិញបាត់ដោយសារមានមនុស្សចេញមកពីមើលការប្រគំតន្ត្រីដើរតាមផ្លូវ។
គួរបញ្ជាក់ថាកាលពីឆ្នាំមុនធ្លាប់មានសត្វខ្លាចូលភូមិនៅតំបន់នេះដែរ។ប្រជាពលរដ្ឋមាន
ការភ័យខ្លាចចំពោះវត្តមានរបស់សត្វខ្លាចូលព្រៃពេលយប់ខាំគោ ក្របីតែថ្ងៃណាមួយអាចគ្រោះថ្នាក់ដល់មនុស្ស៕
ប្រភព៖ FB