ករណីភ្ញៀវកូនកំលោះ នឹងភ្ញៀវកូនក្រមុំ បើកឆាក​ប្រយុទ្ឋគ្នា ក្នុងពិធីអា​ពា​ហ៍​ពិពាហ៍ នៅស្រុក​ភ្នំក្រវាញ បណ្តាល​ឲ្យ​របួសធ្ងន់ ស្រាល១៣នាក់

0
289

Ubdate៖ ខេត្តពោធិ៍សាត់ កាលពី​រសៀល​ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ នៅក្នុង​កម្មវិធី​អាពាហ៍ពិពាហ៍​កូនប្រុស​របស់លោក អៀ​ប សាត់ និង​អ្នកស្រី ស៊ុំ ច្រិ​ប និង​ដន្លង​ខាង​កូនក្រមុំ​លោក គង់ អ៊ូញ និង​អ្នក អ៊ុ​ល សើន ស្ថិតក្នុង​ភូមិ​ព្រែក១ ឃុំ​សំរោង ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ ត្រូវបាន​បំផ្លាញ​ឡើង​ដោយ​បងប្រុស​បង្កើត​កូនកំលោះ នៅ​គ្រា​ដែល​កម្មវិធី​កំពុង​ចាប់​ផ្ដើ​ប​ទទួលភ្ញៀវ។

 

សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ថា ជំ​លួស​ដែល​បង្កឡើង​ដោយ​បងប្រុស​បង្កើត​កូនកំលោះ​ខាងលើនេះ គឺ​ផ្ដើមចេញពី! (ស្រា​ផឹក​មិនទាន់​មាត់)ចង់​ទៅរក​ទិញ​ពី​ខាងក្រៅ ប៉ុន្តែ​ភាគី​ខាង​កូនក្រមុំ​មិន​ឲ្យ​ទៅ​ទិញ​ព្រោះ​ស្រា​នៅ​ច្រើន គ្រាន់​ចន្លោះប្រហោង​មើល​មិន​គ្រប់​ជ្រុងជ្រោយ​ប៉ុណ្ណោះ ភាគី​បង​កូនកំលោះ​បាន​ពោល​ពាក្យ​បន្តថា​ពួក​ស្រុកស្រែ​បានតែ​វាយ​សម្លាប់ចោល ខណៈនោះ​ក៏​ផ្ទុះ​ហឹ​ង្សា​កើតឡើង​ឈុ​ល​តែម្ដង។

ភាគី​បង្ក​ខាង​កូនកំលោះ​មាន​គ្នា​ចំនួន ៧នាក់​មកពី​ខាង​ស្រុក​បាកាន ៖
ទី១ ឈ្មោះ ម៉ន ម៉ាន់ ភេទ​ប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ នៅ​ភូមិ​ថ្មី ឃុំ​តា​លោ ស្រុក​បាកាន។
ទី២ ឈ្មោះ ម៉ន ធី​ន ភេទ​ប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ នៅ​ភូមិ​ធ្នោះ​តា​ចាប ឃុំ​ស្នាម​ព្រះ ស្រុក​បាកាន។
ទី៣ ឈ្មោះ វ​ណ្ណី ភេទ​ប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ ។
ទី៤ ឈ្មោះ ថៃ អូន ភេទ​ប្រុស អាយុ ..
ទី៥ ឈ្មោះ ហ៊ាង ភេទ​ប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ
ទី៦ ឈ្មោះ ឌុ​ក ភេទ​ប្រុស ២១ឆ្នាំ ជនជាតិខ្មែរ
ទី៧ ឈ្មោះ ហូ​វ ភេទ​ប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ
(រងរបួស​ធ្ងន់​ស្រាល​ទាំងអស់គ្នា) ហើយ​នគរបាល​បាន​នាំយកមក​ធ្វើការ​សួរនាំ​ផងដែរ ប៉ុន្តែ​បាន​ឲ្យ​ទៅ​ព្យាបាល​របួស​សិន​រងចាំ​បណ្ដឹង​ខាង​ភា​គី​កូនក្រមុំ ។

ចំណែក​ភាគី​ខាង​កូនក្រមុំ​មាន​គ្នា​ចំនួន ៦នាក់​ស្រី​ម្នាក់៖
ទី១ ឈ្មោះ ហៀ​ង ភេទ​ប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ
ទី២ អូន ភេទ​ប្រុស
ទី៣ ឈ្មោះ គង់ អ៊ុន​ស្រី ភេទ​ស្រី អាយុ ៧៤ឆ្នាំ ជនជាតិខ្មែរ
ទី៤ ឈ្មោះ កង់ ម៉េង ភេទ​ប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ
ទី៥ ឈ្មោះ គង់ ចេ​វ ភេទ​ប្រុស អាយុ ៥៣ឆ្នាំ ជនជាតិខ្មែរ
ទី៦ ឈ្មោះ ចេ​វ ឆ្លូញ ភេទ​ប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ
(រងរបួស​ដូចគ្នា​ទាំងអស់​ផងដែរ)

ករណីនេះ​គេ​មិនទាន់​ដឹង​នៅឡើយ​ទេ​ថា ក្រៅពី​រងរបួស​ទាំងសងខាង​ហើយ​ខាង​កូនក្រមុំ​រង​ការខូចខាត​អ្វីខ្លះ​ឬ​មានការ​បាត់បង់​អ្វី​ទៀត ហើយមិនទាន់ដឹងថា ខាងណាប្តឹងខាងណានោះទេ ​ ៕

ប្រភព៖ FB

LEAVE A REPLY

Please enter your comment!
Please enter your name here