Update: ករណី​អគ្គិភ័យ បំផ្លាញ​ផ្ទះ​អស់២ខ្នងកាលពីថ្ងៃមិញ មូលហេតុ​បណ្តាលមកពីជាង​​ផ្សារ​ដែក​ធ្លាក់​កម្ទេច​ភ្លើង

0
284

(ភ្នំពេញ)៖ នាវេលាម៉ោង ១២ៈ ២០នាទី​ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨នេះ មានករណី​អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ កើតឡើង​នៅតាម​បណ្តោយ​ផ្លូវ​ព្រះមុន្នីវង្ស ស្ថិតក្នុង​សង្កាត់​មនោ​រម្យ ខណ្ឌ៧មករា រាជធានី​ភ្នំពេញ បាន​បំផ្លាញ​ផ្ទះ​អស់២ខ្នង និង​ប្រើប្រាស់​ឡានទឹក​អស់១៣គ្រឿង។ បើតាម​សមត្ថកិច្ច ករណី​អគ្គិភ័យ​នេះ បណ្តាលមកពី​ការ​ផ្សារ​ដែក​ធ្លាក់​កម្ទេច​ភ្លើង។

ករណី​អគ្គិភ័យ​នេះ បង្កឡើង​ដោយ​ម្ចាស់ផ្ទះ​ឈ្មោះ ឡុង តង់​ទី​ណូ ភេទ​ប្រុស អាយុ ៥៥ឆ្នាំ មុខរបរ មន្ត្រី​យោធិន​ចូលនិវត្តន៍ ស្នាក់នៅ​ផ្ទះកើតហេតុ​ខាងលើ។ រីឯ​ជនរងគ្រោះ​ដែល​ត្រូវបាន​អ​គិ្គ​ភ័យ​ឆាបឆេះ មានឈ្មោះ សេង វ៉ា​ឌី ភេទ​ស្រី អាយុ៥៧ឆ្នាំ មុខរបរ​មេភូមិ ស្នាក់នៅ​ផ្ទះកើតហេតុ​ខាងលើ។ ផ្ទះ​នេះ ភេទ​សំណង់ ថ្ម​ប្រក់ស​ង្ក័​សី ទំហំ៤ម៉ែត្រ​គុណ នឹង១០ម៉ែត្រ។

ករណីនេះ ក៏​មិនបាន​បណ្តាល​ឲ្យ​មាន មនុស្ស​ស្លាប់ ឬ​របួស​មនុស្ស​ណា​ម្នាក់​នោះទេ។

ករណី​អគ្គិភ័យ​នេះ សមត្ថកិច្ច​បាន​ប្រើ​រថយន្ត​ការិយាល័យ​អគ្គិភ័យ ចំនួន១០គ្រឿង ប្រើប្រាស់​ទឹក​អស់​ចំនួន ១០ឡាន ដោយ​ក្នុងនោះ រថយន្ត​ជំនួយ​មាន​រថយន្ត​ស្រា​បៀរ​កម្ពុជា ចំនួន១គ្រឿង ប្រើប្រាស់​ទឹក​អស់​ចំនួន១ឡាន និង​រថយន្ត​ទីក្រុង​កោះ​ពេជ្រ​ចំនួន២គ្រឿង ប្រើប្រាស់​ទឹក​អស់​ចំនួន២ឡាន​ផងដែរ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here