ក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម Václav Bálek អគ្គនាយកទទួលបន្ទុកកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍

0
516

(ភ្នំពេញ) នារសៀលថ្ងៃពុធ ៥កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវ​នឹង​ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ នៅ​ទីស្តីការ​ក្រុម​ប្រឹក្សា ​អភិវឌ្ឍន៍​កម្ពុជា ឯកឧត្តម ឈៀង យ៉ាណារ៉ា រដ្ឋ​មន្រ្តី​ប្រតិភូអមនាយករដ្ឋ​មន្រ្តី ទទួល​បន្ទុក​ជា​អគ្គលេខាធិការ​គណៈកម្មាធិការ នីតិ​សម្បទា និង​អភិវឌ្ឍន៍​កម្ពុជា​នៃ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (គ.ជ.នា/ក.អ.ក) បាន​ទទួល​ជួប​សម្តែង​ការ​គួរ​សម និងពិភាក្សា​ការ​ងារ​ជា​មួយ​ឯកឧត្តម Václav Bálek អគ្គ​នាយកទទួល​បន្ទុក​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍន៍ និង​ជំនួយ​​មនុស្សធម៌​នៃ​ក្រសួង​ការបរទេស​នៃ​សាធារណរដ្ឋ​ឆែក និង​អម​ដំណើរដោយ​ឯកឧត្តម Marek Libřicky ឯកអគ្គ​រដ្ឋទូត​សាធារណរដ្ឋឆែក​ប្រចាំ​កម្ពុជា ក្នុង​ឱកាស​បំពេញ​ទស្សន​កិច្ច​ផ្លូវ​ការ​នៅកម្ពុជា​ចាប់​ពី​ថ្ងៃទី១១ ដល់​ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ ។ គោល​ដៅចម្បង​នៃ​ជំនួប​នេះ គឺ​ដើម្បី​ពិនិត្យ និង​ពិភាក្សា​លើ​វឌ្ឍនភាពនៃ​ការ​អនុវត្ត​កម្មវិធី​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍន៍​ទ្វេភាគីរបស់​សាធារណរដ្ឋ​ឆែក​សម្រាប់​កម្ពុជា ឆ្នាំ២០១៨-២០២៣ (Bilateral Development Cooperation Programme of the Czech Republic for Cambodia 2018-2023) ដែល​ត្រូវ​បានប្រកាស​ឱ្យ​អនុវត្ត​ជា​ផ្លូវ​ការ​នា​ខែ​ឧសភា ឆ្នាំ២០១៨ កន្លង​ទៅ ព្រម​ទាំង​ដើម្បីបន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍន៍​ទ្វេភាគី​ឱ្យ​កាន់​តែ​ប្រសើរ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here