ម្ចាស់​តូប​លក់​បាយ ស្រែកចោរៗ ព្រោះតែ…..

0
266

ខេត្តស្វាយរៀង៖ កាលពី​ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ ស្ថិត​ភូមិ​មេភ្លើង សង្កាត់​ស្វាយរៀង ក្រុង​ស្វាយរៀង ខេត្តស្វាយរៀង មានកាភ្ញាក់ផ្អើល និង​ស្រែកចោរៗពី​ម្ចាស់​តូប​លក់​បា យ​រត់​ត្រហេបត្រហប បន្ទាប់ពី​មាន​ជនសង្ស័យ​ម្នាក់​ពាក់​អាវធំ ជិះ​ម៉ូតូ ហុងដា សេ១២៥ ពណ៌​ខ្មៅ ចូល​មករក​ទិញ​បាយ ហើយ​ឆ្លៀត​ឱកាសល្អ​បន្លំ​លូក​យក​កាបូប​លុយ រួច​ជិះ​គេចខ្លួនបាត់​ស្រមោល​តែម្ដង ។

ម្ចាស់​តូប​រងគ្រោះ​មានឈ្មោះ អ៊ូ សុវណ្ណ​រី (ហៅ​អា​ញ៉​ក់) ភេទ​ស្រី អាយុ៣៦ឆ្នាំ មុខរបរ​ជា​អ្នកលក់​បាយ រស់​ភូមិ​មេភ្លើង សង្កាត់​ស្វាយរៀង ក្រុង​ស្វាយរៀង ខេត្តស្វាយរៀង ។

ចំពោះ​សម្ភារៈ​ដែល​បាត់បង់​រួមមាន​លុយ​ជាង១លាន​រៀល ខ្សែក១ខ្សែ និង​ទូរស័ព្ទ​មួយគ្រឿង និង​អត្តសញ្ញាណ​បណ្ណ​មួយ​សន្លឹក ។

មុនពេល​កើតហេតុ ជនសង្ស័យ​ម្នាក់​មិន​ស្គាល់ឈ្មោះ ខណៈ​ពាក់​មួយ​ឃ្លុប ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​សេ១២៥ ពណ៌​ខ្មៅ មិន​ចាំ​ស្លាក​លេខ​មក​ឈប់ ហើយ​បាន​កម្មង់​បាយ​សាច់ជ្រូក​មួយ​ប្រអប់ និង​ដាក់​កាហ្វេ​ទឹកដោះគោ មិនតែប៉ុណ្ណោះ ក៏​ប្រើល្បិច​ឲ្យ​ឪពុកម្ដាយ​របស់គាត់ យក​ទឹក​សុទ្ធ ហើយ​សុំ​តែ​ទឹកកក​ម្ដង​ហើយ​ម្ដងទៀត ខណៈ​ឃើញ​សភាពការណ៍​ល្អ ក៏៏​ដើរទៅ​ទូ​ដាក់​លុយ​ក្បែរ​នោះ រួច​ធ្វើ​សកម្មភាព​បន្លំ​លូក​យក​កាបូប រួច​ជិះ​គេចខ្លួន ទើប​បង្ក​ការភ្ញាក់ផ្អើល​តែម្ដង ៕

ប្រភព៖ FB

LEAVE A REPLY

Please enter your comment!
Please enter your name here