(ភ្នំពេញ) យោងតាមតួលេខរបស់វិទ្យាស្ថានអចលនទ្រព្យជប៉ុន (Japan Real Estate Institute) បានបង្ហាញឲ្យដឹងកាលពីពេលថ្មីៗនេះថា ការវិនិយោគលើអចលនទ្រព្យពីសំណាក់អ្នកវិនិយោគបរទេស មកកាន់ប្រទេសជប៉ុនបានកើនឡើងរហូតដល់១១.៤ពាន់លាដុល្លារក្នុងឆ្នាំ២០១៧កន្លងនេះ ពោលគឺមានចំនួនច្រើនលើសលប់ចាប់តាំងពីឆ្នាំ ២០០៧។
លោក Koji Naito ប្រធានសិក្សាស្រាវជ្រាវទីផ្សាមូលធនរបស់ប្រទេសជប៉ុន បានថ្លែងថា កាលានុវត្តភាពហិរញ្ញវត្ថុរបស់ប្រទេសជប៉ុន បានផ្តល់នូវអំណោយផលទាក់ទាញអ្នកវិនិយោគបរទេស។ លោកបន្តថា ក្នុងករណីខ្លះ រូបិយប័ណអន្តរជាតិហូរចូលទៅក្នុងទីផ្សារជប៉ុនដោយសារតែក្រុមហ៊ុនវិនិយោគអចលនទ្រព្យ មានភាពជឿជាក់លើទីផ្សារអចលនទ្រព្យក្នុងប្រទេសជប៉ុន មានប្រវត្តិល្អ និងទទួលបានផលចំណេញ។
លោកបន្ថែមថា ក្រុមហ៊ុនវិនិយោគភាពច្រើនមកពីសហរដ្ឋអាមេរិក អូស្ត្រាលី និងសឹង្ហបុរី ដែលមានតម្លៃជាទឹកប្រាក់ចំនួន១០០ពាន់លានយេន សម្រាប់ប្រទេសនីមួយៗ ។ ជាមួយគ្នានោះប្រទេសសឹង្ហបុរី បានសាងសង់អគារពាណិជ្ជកម្មមួយមានឈ្មោះ Croesus Shinsaibashi នៅក្នុងតំបន់Osaka។
សកម្មភាពនានានៃទីផ្សារអលចនទ្រព្យ នៅក្នុងប្រទេសជប៉ុន គឺជាផ្នែកមួយនៃការរីកលូតលាស់ទីផ្សាអលចនទ្រព្យពិភពលោក ដោយទំហំទឹកប្រាក់បានកើនឡើងរហូតដល់៥៣០.៤ ពាន់លានដុល្លារក្នុងឆ្នាំ២០១៧ ពោលកើនឡើង៤៧ភាគរយ។
សូមបញ្ជាក់ផងដែរថា លំហូរទុនវិនិយោគផ្ទាល់ពីបរទេស(FDI) បាននិងកំពុងតែស្រោចស្រពទៅក្នុង ទីផ្សារអចលនទ្រព្យ របស់ប្រទេសជប៉ុនកាន់តែច្រើនខ្លាំងឡើងៗ ដែលមិនធ្លាប់មានពីមុនមក ក្នុងរយៈពេលជាងមួយទសវត្សកន្លងមកនេះ៕ប្រភពproperty