ពង្រាងច្បាប់ចំនួន២ដែលស្នើសុំដោយរាជរដ្ឋាភិបាលនិងក្រុមតំណាងរាស្រ្ដ ត្រូវបានគណកម្មាធិការអចិន្ដ្រៃនៃរដ្ឋសភា ដាក់ជារបៀបវិរៈ នៅក្នុងកិច្ចប្រជុំពេញអង្គ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ពេលខាងមុខ បន្ទាប់បានឆ្លងកាត់ការពិនិត្យ អនុម័ត របស់គណកម្មាធិការអចិន្ដ្រៃនៃរដ្ឋសភាដែលកិច្ចប្រជុំនេះស្ថិតក្រោមវត្តមាន សម្ដេចអគ្គមហាពញាចក្រី ហេង សំរីន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាកាលពីព្រឹកមិញនេះ។
របៀបវារៈដែលត្រូវបានអនុម័តសំរាប់សម័យប្រជុំពេញអង្គនិតិកាលទី៦ រួមមាន ទី១ សេចក្ដីពង្រាងច្បាប់ស្ដីពី បរធនបាលកិច្ច បន្ទាប់ពីឆ្លកាត់ការត្រួពិនិត្យ គណកម្មាការ សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា និង របៀបវារៈទី២ អង្គប្រជុំគណៈកម្មាធិការអចិន្ដ្រៃយ៍បានអនុម័ត ដាក់បញ្ចូល សេចក្ដីស្នើច្បាប់ស្ដីពី វិសោធនកម្មមាត្រា៤៥ថ្មីស្ទួន នៃច្បាប់ស្ដីពីគណបក្សនយោបាយតាមការស្នើរសុំ របស់គណកម្មាការនិតិកម្ម និងយុត្តិធម៌នៃរដ្ឋសភា ដោយសហការជាមួយគណកម្មាការមហាផ្ទៃ ការពារជាតិនិងមុខងារសាធារណៈ នៃរដ្ឋសភា ។
ទាក់ទងការធ្វើវិសោធនកម្មមាត្រា៤៥ថ្មីស្ទួន នៃច្បាប់ស្ដីពីគណបក្សនយោបាយនេះដែរ ឯកឧត្តម ឈាង វ៉ុន សមាជិកនៃគណៈកម្មាធិការអចិន្រ្ដៃយ៍នៃរដ្ឋសភា បានបញ្ជាក់ថា៖ ដើម្បីឲ្យ
បរិបទសង្គមកាន់តែប្រសើរ ការធ្វើវិសោធនកម្មច្បាប់ស្ដីពី គណៈបក្សនយោបាយបើគិតមកដល់ពេលនេះ មានចំនួន៤ដងហើយ ហើយការធ្វើវិសោធនកម្មនេះដែរ គឺមិនមែនតែចំពោះអតីតៈបុគ្គល ឬ តំណាងរាស្រ្ដគណបក្សណាមួយ នោះឡើយ គឺក្នុងបំណងផ្ដល់ការលើកទឹកចិត្តក្រុមនាក់នយោបាយដែលជាប់ពាក់ព័ន្ធ ជាប់ភិរុត តាមរយៈការកាត់ទោសដោយតុលាការកំពូល តាមបណ្ដឹងរបស់គណៈបក្សនយោបាយ របស់ក្រសួងមហាផ្ទៃ ចាំបាច់ត្រូវមានការលើកទឹកចិត្ត ចំពោះនាក់ដែលជាប់ភិរុត ដែលបានកែប្រែខ្លួនក្នុងការអនុវត្តន៍ច្បាប់តែប៉ុណ្ណោះ ដែលត្រូវបានក្រសួងមហាផ្ទៃស្នើសុំ ទៅកាន់នាយករដ្ឋមន្រ្ដី ដើម្បីសុំការលើកលែងទោសពីព្រះមហាក្សត្រ ៕