ក្រុមចោរ១ក្រុម ចូលប្លន់យកគោបាសំរឹទ្ធិ បាញ់ចំនួន៥គ្រាប់ចូល តែយកមិនបាន ប៉ុន្តែ…..

0
235

(កំពង់ឆ្នាំង) ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង២១និង២៩នាទីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុច ភូមិដំរីកូន ឃុំអញ្ចាញ់រូង ស្រុកបរិបូរណ៍​ ខេត្ដកំពង់ឆ្នាំង ។

ជនសង្ស័យមានគ្នា៣នាក់ ប្រដាប់ដោយអាវុធខ្លី ១ដើម ជិះរថយន្ដ១គ្រឿង បានចូលប្លន់ផ្ទះឈ្មោះស៊ុយ គឹម ភេទប្រុសអាយុ៥២ឆ្នាំ ហើយបានបាញ់ចំនួន៥គ្រាប់ ត្រូវជនរងគ្រោះ

ម្នាក់ត្រង់ភ្លៅឈ្មោះ វ៉ាត់ សុខសាន អាយុ២៧ឆ្នាំ រស់នៅក្នុងភូមិឃុំខាងលើ ជាប្រជាការពារ ខណៈពេលចូលទៅជួយម្ចាស់ផ្ទះ ។

សេចក្តីរាយការណ៍បានបញ្ជាក់ថា ម្ចាស់ផ្ទះមានគោបា ធ្វើពីសំរិទ្ធ ប៉ុន្តែពួកវាប្លន់យកមិនបាននោះទេ យកបានតែលុយចំនួន៥ម៉ឺនរៀល និង ទូរស័ព្ទ តែប៉ុណ្ណោះ។

ក្រោយពីធ្វើសកម្មភាពជនសង្ស័យ បានគេចខ្លួនបាត់ ចំណែកជនរងគ្រោះ ត្រូវគេបញ្ជូនមក នៅមន្ទីរពេទ្យខេត្ដកំពង់ឆ្នាំង៕ប្រភពFB

 

LEAVE A REPLY

Please enter your comment!
Please enter your name here