មន្រ្ដីប៉ូលិសខណ្ឌដង្កោ ចូលខ្លួនសុំទោស កូនមន្រ្ដីផ្កាយបីម្នាក់ ក្រោយពីបានបាញ់ជាច្រើនគ្រាប់ កាលពីប៉ុន្មានថ្ងៃមុន

0
285

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី ៧ ខែធ្នូ ឆ្នាំ២០១៨ មានគណនីហ្វេសបុកមួយ មានឈ្មោះ ខ្ញុំតស៊ូ គ្រប់បែបយ៉ាង ដើម្បីអ្នក បានបង្ហោះសារខ្លីមួយលើបណ្ដាញសង្គម ពាក់ព័ន្ធករណីប៉ូលិសខណ្ឌដង្កោ បានបាញ់ជាច្រើនគ្រាប់ ទៅលើបុរសម្នាក់ កាលពីប៉ុន្មានថ្ងៃមុន បណ្ដាលឲ្យរងរបួសចំជើងមួយគ្រាប់យ៉ាងធ្ងន់ធ្ងរ ដែលគេស្គាល់ថា មានតួនាទី ជាកងអង្គរក្ស និងជាកូនមន្រ្ដីផ្កាយបីម្នាក់។

ស្រាប់តែពេលមន្រ្ដី ទាំងនោះបានចូលខ្លួនមកសុំទោស បុរសខាងលើនៅឯមន្ទីពេទ្យ ដែលកំពុងដេកសម្រាលព្យាបាល ដោយក្នុងសារនោះបានសរសេរថា “យកអាយុជីវិត កិត្តិយសរបស់គេមកលេងសើច រួចហើយអាងធ្វើទឹកមុខ ជាតួកំសត់មកសុំទោស! នេះបាញ់គេវៃគេនៅមានជីវិត ចុះបើសិនជាបាញ់គេវៃគេដល់ថ្នាក់បាត់បង់ជីវិត តើយកជីវិតពីណាមកសងគេលោកអធិការ? ឱពុកគេផ្កាយបី ទៅដល់កន្លែងលោកគោរព លោកតែលោកអង្គុយលើកៅអី កងទាក់ខ្លាងួកក្បាល តែដល់ពេលដឹងរឿង បានស្ទុះមកអង្គុយក្បែរ! ចុះទំរាំជនរងគ្រោះខ្លះគ្មានខ្សែ គ្មានខ្នង មិនដឹងលោកខាំហែកចែកគ្នាសុី មិនអស់ប៉ុន្មានអ្នកទេ! បើអានាក់កាសែតខ្លះ live គេសុទ្ធតែគេជិះរត់៧ខ័ណ្ឌ ប៉ូលីសធ្វើសុីយកនាក់ការសែត មកលុបសុទ្ធតែគ្នាវា ងាប់តែរាស្រ្ត!” ៕

ប្រភព៖ Heng Ly

LEAVE A REPLY

Please enter your comment!
Please enter your name here