រដ្ឋបាលរាជធានីជម្រុញអោយអាជ្ញាធរនិងជំនាញពាក់ព័ន្ធស្រង់បញ្ជីនៃដំណើរការងារប្រទានកម្មដីធ្លីនៅក្នុងរាជធានីភ្នំពេញ ខណៈមិនដល់មួយខែទៀតផុតកំណត់

0
255

(ភ្នំពេញ) រដ្ឋបាលរាជធានីភ្នំពេញ បានជម្រុញអោយអាជ្ញាធរខណ្ឌទាំងអស់ និងជំនាញពាក់ព័ន្ធចុះស្រង់បញ្ជី នៃដំណើរការងារប្រទានកម្មដីធ្លីជូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ ខណៈដែលនៅសល់ មិនដល់មួយ ខែទៀតនឹងផុតកំណត់នៃការបង់ព័ន្ធប្រថាប់ត្រាតែមួយដងចំពោះការផ្ទេរសិទ្ធិអចលនៈទ្រព្យដែលបានចុះបញ្ជីរួច។

 

នេះជាការជម្រុញរបស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញក្នុងកិច្ចប្រជុំត្រួតពិនិត្យ ដំណើរ ការងារប្រទានកម្មដីធ្លីនៅក្នុងរាជធានីភ្នំពេញនិងបង់ព័ន្ធប្រថាប់ត្រាតែមួយដងចំពោះការផ្ទេរសិទ្ធិអចលនៈទ្រព្យដែលបានចុះបញ្ជីរួច ដែលបានបានធ្វើឡើងកាលពីរសៀលថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨នេះ នៅសាលារាជ ធានីភ្នំពេញ ដោយមានការចូលរួមពីអាជ្ញាធរខណ្ឌទាំងអស់ និងជំនាញពាក់ព័ន្ធមួយចំនួនទៀត ចំណុះអោយរដ្ឋបាលរាជធានីភ្នំពេញ។

ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា សំរាប់ការងារប្រទានកម្មដីធ្លីជូន ប្រជាពលរដ្ឋនៅ ក្នុងរាជធានីភ្នំពេញ លើការកំណត់បង់ព័ន្ធប្រថាប់ត្រាតែមួយដងចំពោះការផ្ទេរសិទ្ធិអចលនៈទ្រព្យ ដែលបានចុះបញ្ជីរួច ពិសេសនៅតាមបុរី មកដល់ពេលនេះ គឺនៅសល់មិនដល់មួយខែទៀតនោះទេ វានឹងផុតកំណត់ហើយ។ ដូច្នេះទេឯកឧត្តមជម្រុញ​កិច្ចការ​ងារ​ប្រទាន​កម្ម​ដី និង​ការ​បង់ពន្ធ​ប្រថាប់ត្រា​នេះ អោយទាន់​ពេល​វេលា​ដែល​រាជរដ្ឋាភិបាល​បាន​កំណត់​ជូន និង​ផ្ដល់​ភាព​ងាយស្រួល​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​រាជធានីភ្នំពេញ​។ មន្ត្រីពាក់ព័ន្ធរបស់យើងត្រូវធ្វើបញ្ជីដែលនៅសេសសល់នេះបញ្ជូនទៅព័ន្ធដា ហើយត្រូវធ្វើបែបណាដើម្បីអោយព័ន្ធដាជួយសម្រួលការងារជូនប្រជាពលរដ្ឋដែលនៅសេសសល់នេះ បើទោះបីអាជ្ញាធរដែនដីខ្លះបញ្ជាក់ថា នៅបុរីខ្លះមានភាពស្មុកស្មាញ ។បើយើងធ្វើមិនទាន់ អ្នកដែលពិបាកគឺប្រជាពលរដ្ឋនេះឯង។

គួរបញ្ជាក់ផងដែរថា រដ្ឋបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់ឯកឧត្តម ឃួង ស្រេង ជាអភិបាល ពាក់ព័ន្ធនឹងការងារខាងលើនេះបាន ប្រទាន​កម្ម​ដីជូនប្រជាពលរដ្ឋ ជាច្រើនកន្លែងរួចមកហើយ ដូចជា ប្រទាន​កម្ម​ដីជូនប្រជាពលរដ្ឋ នៅបុរីចំការម្មុត ចំការស្វាយ ខណ្ឌច្បារអំពៅ ប្រជាពលរដ្ឋ នៅគង្គាផុស សង្កាត់ទួលសង្កែខណ្ឌឬស្សីកែវ នៅខណ្ឌដូនពេញ ក៏ដូចជានៅសហគមន៍វិមានទ្រុង ខណ្ឌ សែនសុខជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here