(ភ្នំពេញ) ក្រោមការយកចិត្តទុកដាក់ពីអង្គភាពជំនាញ មន្ត្រីទទួលបន្ទុក និងជម្រុញគាំទ្រជាប្រចាំពីឯកឧត្តម ឃួង ស្រេង អភិបាលរាជធនីភ្នំពេញបានបន្តយកចិត្តទុកដាក់ជួសជុលថែទាំម៉ូទ័របូមទឹក និងអាងបូម ទឹកកខ្វក់ចេញពីរាជធានីភ្នំពេញនៅស្ថានីយ៍បូមផ្លូវ២៧១ បឹងទំពន់។
សូមជម្រាបថា ស្ថានីយ៍បូមទឹកមួយនេះត្រូវទទួលបូមទឹកកខ្វក់ចេញពីប្រឡាយមេបឹងត្របៀក និងប៉ែកខាង ត្បូងរាជធានីតែម្តង។
សូមបញ្ជាក់ផងដែរថា ម៉ូទ័របូមទឹកថ្មីនៅស្ថានីយ៍បូមទឹកបឹងទំពុន ក្រោយពីប្រើប្រាស់បូមទឹកអស់រយៈពេល ១៣ឆ្នាំ។