(ភ្នំពេញ) រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹង ស្តីពីការជ្រើសរើសមន្ត្រីត្រួតពិនិត្យ មន្ត្រីសម្ភាស និងមន្ត្រីបំរុង សម្រាប់អនុវត្តការងារជំរឿនទូទៅ នៅរាជធានីភ្នំពេញឆ្នាំ២០១៩ ជាង៥ពាន់នាក់ ដើម្បីបម្រើការងារក្នុងរយៈពេលខ្លី។
លោក លោកស្រី ដែលមានចំណាប់អារម្មណ៍ សូមអញ្ជើញទៅសុំពាក្យនៅមន្ទីរផែនការរាជធានីភ្នំពេញ ឬនៅតាមសាលាខណ្ឌ ទាំង១២ នៃរាជធានីភ្នំពេញ រៀងរាល់ម៉ោងធ្វើការ ដោយចាប់ផ្តើមទទួលពាក្យបម្រើការងារចាប់ពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង៧៖៣០នាទីព្រឹក រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង៥៖៣០នាទីល្ងាច៕
យោងតាមសេចក្តីជូនដំណឹងដូចខាងក្រោម៖