ភ្នំពេញ៖ ក្រសួងមហាផ្ទៃ នឹងពិនិត្យលើការដកបម្រាម ហាមឃាត់ធ្វើសកម្មភាពនយោបាយលើលោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ រួមទាំងមន្ត្រីមួយចំនួន ដែលបានអនុវត្តសាលដីការបស់តុលាការកំពូល នៅពាក់កណ្តាលខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ គឺបន្ទាប់ពីរដ្ឋសភាអនុម័តវិសោធនកម្មលើមាត្រា៤៥ថ្មី (ស្ទួន) នៃច្បាប់ស្តីពីគណបក្សនយោបាយ។
ការថ្លែងបែបនេះឲ្យដឹងពីសម្ដេចក្រឡាហោម ស ខេង បានធ្វើឡើង នៅក្រៅពិធីបើកអង្គសិក្ខាសាលា ស្តីពីកិច្ចសន្ទនាអន្តរជំនឿសាសនាដើម្បីពង្រឹងនីយកម្មសាសនានៅព្រះរាជាណាចក្រកម្ពុជា លើកទី៧ ក្រោមប្រធានបទ “សាសនិកគ្មានគ្រឿងញៀន និងការគោរពច្បាប់ចរាចរណ៍ផ្លូវគោក” កាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨ នៅសាលសន្និសីទចតុមុខ ។