កាលពីថ្ងៃទី២ធ្នូ លោក ខេន ឈុនគ័រ ប្រធានក្រុមការងារចុះឃុំដំរីស្លាប់ និងលោក ហ៊ុយ សាវឿន ជាសប្បុរជន និងជាប្រធានតំណាងបញ្ជាទិញសំលៀកបំពាក់ប្រចាំប្រទេសអង់គ្លេសក្រុមហ៊ុន Matalan U.K. Retaile ចុះទៅសួរសុខទុកប្រជាពលរដ្ឋចំនួន ៤គ្រួសារដែលរងការលំបាក និងមានជំងឹប្រចាំកាយ ហើយបានពាំនាំការសួរទុក្ខពីថ្នាក់ដឹកនាំ ក៏ដូចជាយកអំណោយជូនពួកគាត់រំដោះការលំបាកមួយគ្រា មានដូចជា អង្ករ ទឹកត្រី ទឹកស៊ីអ៊ីវ មី អំបិល និងថវិការក្នុងម្នាក់ៗទទួល១០ម៉ឺនរៀល និងមានការឧបត្ថមរទេះរុញជនពិការមួយផង ដល់បងស្រីដែលស្លាប់មួយចំហៀងខ្លួន ដើម្បីផ្តល់ភាពងាយស្រួលជូនគាត់។