ភ្នំពេញ៖ មានហេតុការណ៍ដ៍គួរឲ្យភ្ញាក់ផ្អើលមួយបានកើតឡើង កាលពីវេលាម៉ោង ១២ថ្ងៃត្រង់ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ ដោយមានស្ត្រីម្នាក់ បានលោតទឺកទន្លេសម្លាប់ខ្លួននៅចំនុចស្ពានជ្រោយចង្វារ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ស្ត្រីដែលលោតសម្លាប់ខ្លួនខាងលើមានឈ្មោះថា វែង ស្រីម៉ៅ អាយុ ៣៦ឆ្នាំ មុខរបរនៅផ្ទះ មានទី លំភូមិស្វាយតានី ឃុំស្វាយតានី ស្រុកស្អាង ខេត្តកណ្តាល និងមានកូនប្រុសអាយុ ១ខួបជាង។ មូលហេតុដែលបណ្តាលអោយស្ត្រីខាងលើមកលោត ទឹកអាចបណ្តាលមកពីមានបញ្ហាផ្លូវចិត្ត។
នៅពេលកើតហេតុខាងលើគេបានលឺសម្លេងលោតទឹក នឹងឃើញមនុស្សកំពុងតែហែលទឹក។ ឃើញ ភ្លាមបុរសខាងលើក៏ចេញទូកនេសាទៅជួយ ស្ត្រី ខាងលើតែម្តង៕
ប្រភព៖ FB