ខេត្តព្រះសីហនុ៖ ពត៌មានបឋមពីសមត្ថកិច្ចបានអោយដឹងថា៖ នៅវេលាម៉ោង១០ៈ៣០នាទី ថ្ងៃទី ០៤ខែធ្នូ ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៍រន្ឋត់មួយ កើតឡើងលើដងផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិអូរតាសេកឃុំអូរឧកញ៉ាហេង
ស្រុកព្រៃនប់ខេត្តព្រះសីហនុ រវាងរថយន្ត ម៉ាករ៉េងរ៉ូវើ ពណ៌ ស ពាក់ស្លាកលេខភ្នំពេញ ២AT-៨៨៨១ បើកបរក្នុងទិសដៅពីភ្នំពេញមកខេត្តព្រះសីហនុ មកដល់ចំណុចកើតហេតុខាងបានបុកជាមួយរថយន្តម៉ាកហុិនដាយ ពណ៌ក្រហមពាក់ស្លាកលេខព្រះសីហនុ ៣A- ៦៨២៦ ក្នុងទិសដៅផ្ទុយគ្នា។
ភ្លាមៗក្រោយកើតហេតុ ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ ដែលធ្វើដំណើរឆ្លងកាត់ក៍បានអញ្ជើញចុះពិនិត្យ និងសម្រួលដោះស្រាយការងារមួយចំនួន ក្នុងនោះតាមរបាយការណ៍បឋមពីសមត្ថកិច្ចអោយដឹងថា មានមនុស្ស៤នាក់រងរបួសក្នុងហេតុការណ៍នេះ ។
បច្ចុប្បន្នបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ហើយសមត្ថកិច្ចកំពុងអន្តរាគមន៍ការពារសម្រួលចរាចរណ៍ និងស្រាវជ្រាវពីអត្តសញ្ញាណភាគីទាំងសងខាង និងឈ្មោះជនរងគ្រោះ៕
ប្រភព៖Huy Bunleng