(ព្រះសីហនុ) នាថ្ងៃពុធ ៦រោច ខែកត្ដិក ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ឯកឧត្តម យស់ ឆោមណារ៉ាឌី អនុរដ្ឋលេខាធិការ នៃក្រសួងក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានអញ្ជើញជាគណៈអធិបតីបើកសិក្ខាសាលាស្ដីពីការផ្សព្វផ្សាយផែនការរៀបចំដែនដីខេត្តព្រះសីហនុសម្រាប់ការគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជាប្រកបដោយចីរភាពដោយមាន បន្ទាប់មកឯកឧត្តមបណ្ឌិត ប៉ែន សុផល រដ្ឋលេខាធិការ បានអញ្ជើញចូលជាគណៈអធិបតីបិទសិក្ខាសាលានឹង ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រី ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ដោយមាន មន្ទីដ.ន.ស.ស ខេត្តព្រះសីហនុ និងមន្ទីអង្គភាពជំនាញនានា ក្នុងនោះក៍មាន ការចូលរួមដោយឯកឧត្តម ឈិន សេងងួន អភិបាលរងនៃគណះអភិបាលខេត្ត លោកជំទាវ គួច ចន្ថា សមាជិកក្រុមប្រឹក្សាខេត្ត ព្រះសីហនុ អភិបាលក្រុង និងមេឃុំ ចៅសង្កាត់នៅសណ្ឋាគារ ឯករាជ្យខេត្ត ព្រះសីហនុ៕