ភ្នំពេញ៖ សពបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ ត្រូវឃាតករ យកស្កុតបិតមាត់ រួចកាត់ជា២កំណាត់ ច្រកចូលការ៉ុង យកទៅបោះចោលក្នុងដីឡូត៍មួយកន្លែងក្នុងខណ្ឌព្រែកព្នៅ ហេតុការណ៍នេះត្រូវបានគេប្រទះឃើញ បង្ករអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៧និង១០នាទីព្រឹក ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ដែលស្ថិតនៅដីឡូតិ៍មួយកន្លែង តាមបណ្តោយផ្លូវទំនប់កប់ស្រូវ ក្នុងភូមិត្រពាំងពោធិ៍ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
នៅមុនពេលកើតហេតុ ប្រជាពលរដ្ឋពីរនាក់ បានជិះម៉ូតូចូលមកក្នុងដីឡូត៍ខាងលើ ដើម្បីបត់ជើងតូច ខណៈពេលដែលកំពុងបត់ជើងតូច ក៏បានប្រទះឃើញគ្រោងឆ្អឹងនៅក្នុងបេមួយ ដោយមានការសង្ស័យរូបគាត់ បានដើរចូលទៅជិត ហើយក៏បានមើល ស្រាប់តែឃើញក្បាលមនុស្សនៅក្នុងបេខាងលើ ដោយមានរុំស្កុតបិទជិត។ ភ្លាមៗនោះ រូបគាត់បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍គោករកា ដើម្បីចុះមកដល់ទីតាំងកើតហេតុ។
ក្រោយពីទទួលបានដំណឹងពីប្រជាពលរដ្ឋ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ ក៏បានចុះមកដល់ទីតាំងកើត និងទាក់ទងទៅមន្ត្រីជំនាញផ្នែកកោសល្យវិច័យ ចុះមកពិនិត្យសាកសព។
សមត្ថកិច្ចជំនាញផ្នែកកោសល្យវិច្ច័យពិនិត្យសាកសពរួចមក សពបុរសខាងលើត្រូវបានក្រុមជនសង្ស័យមិនស្គាល់អត្តសញ្ញាណកាត់ជាពីរកំណត់ រួចយកមកបោះចោលនៅក្នុងដីឡូត៍ខាងលើ ដោយច្រកចូលក្នុងបេពណ៌ខៀវ។ ចំណែកឯសាកសពជនរងគ្រោះនេះ ត្រូវសមត្ថកិច្ចយកទៅធ្វើបុណ្យនៅវត្ត និងស្វែងរកមុខឃាតក ដែលបានសម្លាប់ជនរងគ្រោះនេះ យកមកផ្ដន្ទាទោសតាមច្បាប់៕
ប្រភព៖ FB