ប្រតិភូបញ្ជាការដ្ឋានយោធានៃរដ្ឋធានីហាណួយ សាធារណៈរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយលោកឧត្តសេនីទោង្វៀង ថេកេត ប្រធាននយោបាយនៃបញ្ជាការដ្ឋានយោធាទីក្រុងហាណូយនិងគណៈប្រតិភូ បានចូលជួបសំដែងការគូរសមជាមួយឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធា នីភ្នំពេញនាឧិកាសដែលរាជធានីភ្នំពេញធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំប្រចាំឆ្នាំលើកទី៦រវាងបញ្ជាការដ្ឋានយោធាប្រទេសទាំង៣ភ្នំពេញ.ហាណូយ.វៀងចន្ទ័ដោយផ្តោតទៅលើការពង្រឹងចំណងសាមគ្គីភាព មិត្តភាពជាប្រពៃណីនៃប្រទេសទាំង៣ ប្រជាជនទាំង៣ និងកងទព័ទាំង៣ឲ្យកាន់តែរឹងមាំ ស្ថេរភាពនិងយូអង្វែង។
ឯកឧត្តម ឃួង ស្រេង បានថ្លែងថា៖ចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសជិតខាងយើងទាំង២គឺមានតំលៃ និងមានផលប្រយោជន៏សំរាប់ប្រជាជននិងប្រទេសយើងទាំង២ក្នុងការជួយគ្នាទៅវិញទៅមក ព្រោះនៅពេលយើងមានបញ្ហាគឺមានតែប្រទេសជិតខាងនឹងហើយដែលជួយយើងមុនគេ។ពិសេសមិត្តវៀតណាមបានជួយកម្ពុជាក្នុងការរំដោះប្រជាជនកម្ពុជាចេញផុតពីរបបប្រល័យពូជសាសន៏ប៉ុលពត។នេះជាការពិតដែលកម្ពុជាតែងបានប្រាប់ទៅ យុវវ័យជំនាន់ក្រោយមិនត្រូវភ្លេចពីគុណបំណាច់នេះ។ ឯកឧត្តម ង្វៀង ថេកេត បានលើកឡើងថា៖ភាពសប្បាយរីករាយ និងការអភិវឌ្ឍន៏របស់ប្រជាជនកម្ពុជា គឺជាភាពសប្បាយរីករាយរបស់រដ្ឋ,ប្រជាជន និងកងទ័ពវៀតណាមដែរ។ ឯកឧត្តម បន្តថា៖ កម្ពុជា,វៀតណាម,ឡាវមានភូមិផងរបងជាមួយគ្នានៅពេលមានបញ្ហា យើងត្រូវ រួមគ្នាដោះស្រាយដោយសន្តិវិធី។
នៅព្រឹកថ្ងៃដដែលនេះដែរ គណៈប្រតិភូកងទព័ឡាវដឹកនៃដោយវរសេនីយ៏ឯកស៊ី ថាក់វីសៃ មេបញ្ជាការ បញ្ជាការដ្ឋានកងទ័ពរដ្ឋធានីវៀងចន្ទ័ ក៏បានចូលជួបសំដែងការគួសមជាមួយឯកឧត្តម ឃួង ស្រេង នៅរដ្ឋបាលរាជធានីភ្នំពេញ។ ឯកឧត្តមអភិបាលបានរំលឹកឡើងវិញចំណងមិត្តភាពសាម គ្គីភាពកម្ពុជា.ឡាវដែលមានវប្បធម៌ប្រពៃណីទំនៀមទំលាប់ស្រដៀងគ្នានឹងជាមិត្តចាស់របស់កម្ពុជា។យើងបានដោះស្រាយបញ្ហាប្រឈម ការវិវាទនានាតាមបណ្តោយព្រំដែនប្រកបដោយមិត្តភាព សាមគ្គីភាពនិងមានផលប្រយោជន៏ទៅវិញទៅមកដោយស្មើភាព។
ឯកឧត្តម ស៊ី ថាក់វីសៃ បានលើកឡើងពីកិច្ចប្រជុំប្តូរវេន តាមរបៀបវិលជុំ១ឆ្នាំម្តងរវាងបញ្ជាការដ្ឋានទីក្រុងទាំង៣ភ្នំពេញ.ហាណូយ.វៀងចន្ទ័ដោយបានឯកភាពគ្នាលើបញ្ហាជាច្រើន និងបន្តកិច្ចសហប្រតិបត្តិការគ្នាទាំង៣ទីក្រុងហើយនឹងដោះស្រាយបញ្ហាជាមួយគ្នាក្នុងក្របខណ្ឌសន្តិវិធី ហើយបើមានបញ្ហាណាមួយកើតឡើងយើងរួមគ្នាដោះស្រាយ៕