កងរាជអាវុធហត្ថ បង្ហាញមុខក្រុម​ចោរលួច ឆក់ និង​អ្នកទទួលផល១១នាក់នៅ​ស្វាយរៀង

0
228

ខេត្តស្វាយរៀង ៖ នៅ​ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ នៅ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង ក្រុម​ចោរលួច ឆក់​យ៉ាងសកម្ម និង​អ្នកទទួលផល១១នាក់ នៅក្នុង​ខេត្តស្វាយរៀង ត្រូវបាន​កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង បង្ហាញ​មុខជា​សាធារណៈ ។

យោងតាម​ពាក្យបណ្តឹង​របស់​ជនរ​ង​គ្រោះ​ឈ្មោះ ឡុង ហ្គី​ម ភេទ​ប្រុស អាយុ៣០ឆ្នាំ ជនជាតិ​វៀតណាម​ស្នាក់នៅ​បន្ទប់​ជួល​លេខ៨ ស្ថិតក្នុង​ភូមិ​បាវិត​កណ្តាល សង្កាត់​បាវិត ក្រុង​បាវិត ខេត្តស្វាយរៀង​ថា នៅវេលា​ម៉ោង២១ និង៣០នាទី ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ០១៨ ឈ្មោះ ហេង ឈ្មោះ ត្រា ឈ្មោះ ច​ន្តា និង​បក្ខពួក​មួយចំនួនទៀត​បានធ្វើ​សកម្មភាព​ឆក់​កាបូប​របស់ខ្លួន ។

ក្រោយពី​ទទួលបាន​ព័ត៌មាន និង​ពាក្យបណ្តឹង​ភ្លាមនោះ ឧ​ត្ត​ម​សេនីយ៍​ត្រី សែ វុទ្ធី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង​បានដាក់​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ទៅ​កម្លាំង​មន្ទីរ​យុត្តិធម៌​សហការ​ជាមួយ​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​បាវិត​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ស្រី វុ​ន្ថា មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​ព្រម​ទាំ​មានការ​សម្របសម្រួល​ពី​លោក គង់ ច័ន្ទ​ខេ​ម​រិ​ទ្ធ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តស្វាយរៀង ចុះ​ស្រាវជ្រាវ​បង្ក្រាប និង​ឃាត់ខ្លួន​ក្រុម​ចោរលួច​ចោរឆក់​ជា​បន្តបន្ទាប់​រួម និង​អ្នកទទួល​ទិញ​ផល​ចោរកម្ម​នៅវេលា​ម៉ោង២ និង១០នាទី​ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៨ចំនួន១១នាក់ ។

សមត្ថកិច្ច​បាន​ឃាត់ខ្លួន​អ្នកទទួល​ទិញ​ផល​ចោរកម្ម​ម្នាក់​មានឈ្មោះ អ៊ួ ឌី ភេទ​ប្រុស អាយុ២៦ឆ្នាំ មុខរបរ​អាជីវករ​មាន​ទីលំនៅ​ភូមិ​បាវិត​កណ្តាល សង្កាត់​បាវិត ក្រុង​បាវិត ខេត្តស្វាយរៀង ។

លោក​បញ្ជាក់ថា វត្ថុតាង​ដែល​សមត្ថកិច្ច​យើង​ដកហូត​បានរួម​មាន ៖ ទូរស័ព្ទដៃ​ចំនួន២៨គ្រឿង, ម៉ូតូ​ចំនួន៧គ្រឿង, កាបូប​ចំនួន១ និង​អាយ​ផេ​ត១គ្រឿង ។

ជនសង្ស័យ​ជា​មុខសញ្ញា និង​អ្នកទទួលផល​ចោរកម្ម​ព្រមទាំង​វត្ថុតាង​ត្រូវបាន សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង​បញ្ជូនទៅ​សាលាដំបូង​ខេត្តស្វាយរៀង​ចាត់ការ​តាមច្បាប់ ៕

ប្រភព៖ FB

LEAVE A REPLY

Please enter your comment!
Please enter your name here