ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែ ប្រកបដោយភាពរីករាយ និងជោគជ័យ…..

0
1206

ឆ្នាំនេះព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ បានធ្វើឡេីងយ៉ាងអធឹកអធម ប្រកបដោយភាពរីករាយ និងថ្លៃថ្នូរក្រៃលែង ជាមួយប្រជាជនកម្ពុជាទូទាំងប្រទេស ដែលជាជោគជ័យដ៍ធំក្នុងសិសិរៈរដូវនេះ។

 




ទី១: ប្រជាជនកម្ពុជាទាំងមូលទទួលបានការប្រមូលផល ពីរដូវវស្សាកន្លងមក គឺផលិតផលកសិកម្មមានផលិតស្រូវ ជាមួយដំណាំកសិឧស្សាហ៍កម្មផ្សេងៗ ត្រូវបានប្រមូលផលទុកដាក់ជាបន្តបន្ទាប់
និងបានចូលរួមការសប្បាយរីករាយក្នុងព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ បណ្តែតប្រទីប ជាបុណ្យប្រពៃណីជាតិធំ១ ក្នុងចំណោមបុណ្យធំៗ បី ( បុណ្យចូលឆ្នាំ បុណ្យភ្ជុំបិណ្ឌ ) ។

ប្រជាពលរដ្ឋទាំងអស់មានស្នាមញញឺម និងភាពជឿជាក់ សាមគ្គីភាព សេចក្តីថ្លៃថ្នូរ ដោយភាតរភាពជាបងប្អូន ជាជនរួមជាតិ ជាប្រជាជនដែលស្រឡាញ់សន្តិភាព និងការអភិវឌ្ឍ។

ទី២: ភ្ញៀវអន្តរជាតិរាប់ម៉ឺននាក់ដែលបានចំណាយពេល ជិះយន្តហោះមកទស្សនា សប្បាយរីករាយក្នុងព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ បណ្តែតប្រទីប
ក៏ដូចជាការចំណាយពេលវេលារបស់ភ្ញៀវទេសចរណ៍នៅក្នុងស្រុក ដែលបានចូលរួមដោយភាពជឿកជាក់ ដោយភាពស្រឡាញ់រាប់អាន និងសេចក្តីថ្លៃថ្នូរ។

ជាក់ស្តែងនូវមានមិត្តភ័ក្តអន្តរជាតិដែលជាអ្នកភូមិផងរបងជាមួយ ជាពិសេសអាស៊ាន សមាគមអាស៊ានទាំងមូល មានគេហទំព័ និងផេកផ្លូវការបានចុះផ្សាយអំពីព្រះរាជពិធីបុណ្យអុំទុកដ៏សប្បាយរីករាយ ហើយបានចែករំឡែករូបភាពភាពរីករាយ និងក្តីត្រេកអរសប្បាយ ទៅកាន់ពិភពលោកផងដែរ។

/>

/>

មានវេបសាយ ហ្វេកប៊ុកផេកផ្លូវការ របស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជាបានចុះផ្សព្វផ្សាយ និងចែកចាយ ព័ត៌មានអំពីព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ បណ្តែតប្រទីប ដែលប្រព្រឹត្តទៅយ៉ាងសប្បាយរីករាយ ដោយច្រើនកុះករ និងសុខសន្តិភាព របស់ប្រជាជនកម្ពុជា ទៅកាន់វេបសាយដ៏ល្បីក្នុងពិភពលោក ដើម្បីឲ្យពិភពលោកទាំងមូល បានឃើញពីភាពរីកចម្រើន និងសេចក្តីសុខសាន្ត សុខដុមរមនា របស់ប្រជាជនកម្ពុជា ។

 

ក៍នៅមានផេកហ្វេសបុកផ្លូវការរបស់ហភាពអ៊ឺរ៉ុបប្រចាំប្រទេសកម្ពូជាបានចុះផ្សាយ និងឧបត្ភមគាំទ្រទៅដល់ទូកង មួយចំនួនក្នុងព្រះរាជាណាចក្រកម្ពូជា ផងដែរ ។ ហើយក៏បានចូលរួមផ្សព្វផ្សាយចែករំឡែក ទៅកាន់ពិភពលោកអំពីព្រះរាជពិធីបុណ្យដ៌អធឹកអធមមួយនេះ ជាពិសេសប្រទេសនៅតំបន់អ៊ឺរ៉ប់ ឲ្យទាក់ទាញភ្ញៀវទេសចរណ៍មកកំសាន្ត សប្បាយ បន្ថែមទៀត។

ទាំងនេះយើងអាចសន្និដ្ឋានបានថា ជោគជ័យដែលកេីតចេញពីព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ បណ្តែតប្រទីប បានធ្វើឲ្យប្រទេសកម្ពុជាលេចធ្លូោលើឆាកអន្តរជាតិ ប្រជាជនកម្ពុជាបានសប្បាយរីករាយ និងប្រកបដោយកិត្តិយស សេចក្តីថ្លៃថ្នូរ >

/>

LEAVE A REPLY

Please enter your comment!
Please enter your name here