សម្រាប់ព្រះរាជពិធីបុណ្យអុំទូករយៈពេល២ថ្ងៃកន្លងមកនេះ គឺជាជោគជ័យខ្លាំងណាស់ ប្រជាជនទូទាំង ២៥រាជធានី-ខេត្ត និងរាជធានីភ្នំពេញចូលរួមអបអរសាទ ក្នុងព្រះរាជពិធីបុណ្យជាតិដ៍ធំមួយនេះ ។ ការរៀបចំសណ្តាប់ធ្នាប់សន្តិសុខ សុខាភិបាល បិរស្ថាន កាន់តែប្រសើរឡើង មានការរចនាលម្អក្លោងតាមរចនាបថ ភ្លើងព័ណ៌កាំជ្រួច ប្រទីបឈ្វៀលា ក៏មានការចូលរួមសាទរពីភ្ញៀងអន្តរជាតិយ៉ាងច្រើនកុះករផងដែរ។
រាជធានីភ្នំពេញគឺជាបេះដូង ជាមជ្ឍមណ្ឌលវប្បធម៌ នយោបាយ និងសេដ្ឋកិច្ច បានបញ្ចេញសោភ័ណ្ឌភាពកាន់តែស្រស់ស្អាត មានភាពអធិកអធម សប្បាយក្រៃលែងប្រកបដោយភាពថ្លៃថ្នូរ និងការកោតសសេីរអន្តរជាតិ និងក្នុងតំបន់ពិសេសគឺ អាស៊ានតែម្តង ក្នុងពិធីបុណ្យជាតិ គឺព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែនេះ គឺមានការចុះផ្សាយផ្ទាល់លេីគេហទំព័រ និងហ្វេសបុកផេករបស់អាស៊ានផងដែរ ។
ក្នុងនោះដែរ យេីងងាកមកមើលខាងបិរស្ថានវិញ គឺបងប្អូនប្រជាពលរដ្ឋកាន់តែយល់អំពីបរិស្ថានស្អាត និងការទុកដាក់សំរាម តាមធុងនានា ។ មានបងប្អូនភ្នាក់ងារអនាម័យ និងសន្តិសុខអាជ្ញាធររួមគ្នាសម្អាតរៀបចំបានយ៉ាងឆាប់រហ័ស ។
ទាំងនេះហើយដែលធ្វើឲ្យព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ បានប្រព្រឹត្តិទៅយ៉ាងសប្បាយរីករាយ ជា
មោទនភាពក្រៃលែងដល់ប្រទេសកម្ពុជា និងជនរួមជាតិទាំងអស់ ។
សូមបញ្ជាកផងដែរថា លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា សម្រាប់ថ្ងៃទី២នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក មានបងប្អូនប្រជាពលរដ្ឋ ប្រមាណ១លាន៥សែននាក់ បានចូលរួមសប្បាយរីករាយ ក្រោមបរិយាកាសស្និតស្នាល កក់ក្តៅ និងសោមនស្សរីករាយក្រៃលែង។
លោក បន្តថា ការមកកំសាន្តច្រើន នេះបង្ហាញឱ្យឃើញថា ប្រជាពលរដ្ឋមានជំនឿលើសន្តិភាព មានភាពកក់ក្ដៅក្នុងចិត្ត មានជីវភាពធូរធារ ទើបបងប្អូនមានលទ្ធភាព ចូលរួមទទួលយកនូវភាព សប្បាយយ៉ាងច្រើនសន្ធឹកសន្ធាប់បែបនេះ ៕