រដ្ឋបាលរាជធានីភ្នំពេញ ប្រារព្ធពិធីសូត្រមន្ដបង្សុកូលឧទ្ទិសកុសល ជូនជនរងគ្រោះលើស្ពានពេជ្រ ដែលបាបស្លាប់៣៥៣នាក់ គំរប់ខួបប្រាំបីឆ្នាំ កាលពីថ្ងៃ២២ ខែវិច្ឆិការ ២០១០

0
591

(ភ្នំពេញ)  នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​ បានរៀបចំពិធីសូត្រ​មន្ត បង្សុកូល និង​រាប់បាត្រ​ព្រះសង្ឃ ទៅ​តាម​ទំនៀមទម្លាប់​ប្រពៃណី​សាសនា ក្នុង​បំណង​ដើម្បី​ឧទ្ទិស​កុសល​ដល់​ជន​រង​គ្រោះ​ដែល​បាន​ស្លាប់​បាត់បង់​ជីវិត​គម្រប់​ខូ​ប​៨​ឆ្នាំ ​(២២​ វិច្ឆិកា​ ២០១០-២២ ​វិច្ឆិកា​ ២០១៨)​ ក្នុង​ឧបទ្ទវហេតុ​រត់​ជាន់​គ្នា​លើ​អតីត​ស្ពាន​ពេជ្រ ឆ្លង​ទៅ​ទីក្រុង​កោះ​ពេជ្រ កាលពី​យប់​ថ្ងៃ​ទី​២២​ វិច្ឆិកា​ ២០១០​ ឬ​ថ្ងៃ​ទី​៣​ នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក ក្រោយអធិបតីភាព ឯកឧត្តម ស៊ុយ សារិទ្ធ អភិបាលរងរាជធានី តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងមន្ត្រីជាច្រើននាក់ និងបងប្អូនសាច់ញាតិទាំងអស់  ។

ឯកឧត្តម ស៊ុយ សារិទ្ធិបាន​ឲ្យ​ដឹង​ថា ៖រដ្ឋបាល​រាជធានី​នឹង​ធ្វើការ​ប្រារព្ធ​ពិធីសូត្រមន្ត​បង្សុកូល​និង​រាប់បាត្រ​ព្រះសង្ឃ​ដើម្បី​ឧទ្ទិស​កុសល​ជូន​វិញ្ញាណក្ខន្ធ​ជន​រង​គ្រោះ​ក្នុង​ឧបទ្ទវហេតុ​ លើ​អតីត​ស្ពាន​ពេជ្រ​ នៃ​ទីក្រុង​កោះ​ពេជ្រ ។

ឯកឧត្តមបានបន្ថែមថា ៖ ពិធី​រំលឹក​វិញ្ញាណក្ខន្ធ​នឹង​ធ្វើ​នៅ​ខាង​មុខ​ស្តូប​រំលឹក​វិញ្ញាណក្ខន្ធ​ជន​រង​គ្រោះ​ស្ថិត​នៅ​ជាប់​ស្ពាន​នាគ​ នៃ​តំបន់​កោះ​ពេជ្រ ជាទី​ដែល​ជន​រង​គ្រោះ​បាន​បាត់បង់​ជីវិត​កាលពី​ ៨​ឆ្នាំ​មុន ដោយ​មានការ​ចូលរួម​ពី លោក ស៊ុយ សេរិទ្ធ អភិបាល​រង រាជធានី​ភ្នំពេញ និង លោកជួប ខុន សមាជិក ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​, មន្ត្រីរាជការ​, ​អាជ្ញាធរ​ដែនដី​, ​សាច់ញាតិ​ក្រុម​គ្រួសា​របស់​ជន​រង​គ្រោះ និង​ប្រជាពលរដ្ឋ​ទៀត​ផង​ដែរ ។

គួរំឡឹកថា៖ ពិធី​នេះ​ធ្វើ​ឡើង​តាម​បែប​សាសនា​ដើម្បី​ឧទ្ទិស​កុសល​ជូន​ដួង​វិញ្ញាណក្ខន្ធ​ជូន​ជន​រង គ្រោះ​នៅ​លើ​ស្ពានពេជ្រ និង​សូម​បូ​ង​សូ​ង​ឲ្យ​ដួង​វិញ្ញាណក្ខន្ធ​អ្នក​ដែល​បាន​ស្លាប់​ទាំងនោះ សូម​បាន​ទៅ​កាន់​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ ។

ម្យ៉ាងទៀត​ក៏​បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​មនោសញ្ចេតនា​សោកស្តាយ អាឡោះអាល័យ​យ៉ាង​ក្រៃ​លែង​ជាមួយ​ក្រុម​គ្រួសារ​នៃ​ជន​រង​គ្រោះ​ចំពោះ​ការ​បាត់ បង់សមាជិកគ្រួសារ​ ក្នុង​ហេតុ​ការ ណ៍​​ដ៏​សោក ស ង្រេង​កាលពី​៨​ឆ្នាំ​មុន។

សូមបញ្ជាក់​ថា៖ កាលពី​យប់​ថ្ងៃ​ទី​២២​ខែវិច្ឆិកា​ឆ្នាំ​២០១០​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ មាន​ឧបទ្ទវហេតុ​រត់​ជាន់​គ្នា​បាន​កើតឡើង​នៅ​លើ​ស្ពាន​កោះ​ពេជ្របណ្តាល ​ឲ្យ​មនុស្ស​ស្លាប់​ ៣៥៣​នាក់ និង​រង​របួស​ជាង​៤០០​នាក់​ផង​ដែរ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here