ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០១៨នេះ បានបញ្ចប់ទៅប្រកបដោយជោគជ័យ និងសប្បាយរីករាយក្រៃលែង។ ទន្ទឹមនឹងនេះ រដ្ឋបាលរាជធានីភ្នំពេញក៏សូមថ្លែងអំណរគុណចំពោះការខិតខំប្រឹងប្រែងរបស់កងកម្លាំងគ្រប់ប្រភេទ មន្ត្រីសុខាភិបាលគ្រប់ជំនាញ បុគ្គលិកអនាម័យគ្រប់គោលដៅ ដែលបានលះបង់ពេលវេលារបស់ខ្លួន ដើម្បីធានាបានបរិស្ថានស្រស់ស្អាត សុខសុវត្ថិភាពពេញលេញ ជូនបងប្អូនប្រជាពលរដ្ឋរបស់យើង។
សូមជូនពរបងប្អូនទាំងអស់ សុខភាពល្អបរិបូរណ៍ សុខសុភមង្គលក្នុងគ្រួសារ និងរីករាយថ្ងៃចុងសប្ដាហ៍។