បន្ទាយមានជ័យ ៖ តាមសេចក្តីរាយការណ៍បឋមពី ក្រុងប៉ោយប៉ែតនៅវេលាម៉ោងជាង០៦ព្រឹក ថ្ងៃសៅរ៍ ២ រោច ខែកត្តិក ឆ្នាំចសំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២
ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨នេះបានឲ្យដឹងថា មានរឿងដ៏ភ្ញាក់ផ្អើលមួយបានកើកឡើងទាំងព្រឹកស្ថិតនៅចំណុច អូរខៃដន ក្នុងករណីព្រះសង្ឃ បានចាក់មនុស្សស្រីម្នាក់ ឱ្យរងរបួសឈាមស្រោចពេញរថយន្ត សង្ស័យករណីស្នេហាត្រីកោណ។
ហេតុការណ៍នេះ បានកើតឡើងនៅចំនុចអូរខៃដន ភូមិអណ្តូងថ្មមាស សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
បើតាមសមត្ថកិច្ចថា នៅកន្លែងកើតហេតុពលរដ្ឋបានឱ្យដឹងថា មានស្រ្តីម្នាក់បានស្រែកហៅឱ្យគេជួយខណៈនោះពលរដ្ឋដែលនៅជិតនោះក៏នាំគ្នាផ្អើលទៅមើល ឃើញស្រ្តីម្នាក់ ហូរឈាមស្រោចពេញខ្លួន ឃើញដូច្នោះ ពួកគាត់បានជួយសង្រ្គោះដោយដឹកយកទៅមន្ទីរពេទ្យ បង្អែកដីថ្មី២។
បច្ចុប្បន្ន សមត្ថកិច្ចក្រុងប៉ោយប៉ែត បាននាំខ្លួនព្រះសង្សយកមកសួរនាំ នៅអធិការដ្ឋាននគរបាលក្រុង ដើម្បីធ្វើការសាកសួរ៕