ប្រជាពលរដ្ឋកម្ពុជា បង្ហាញក្ដីសប្បាយរីករាយ នាឱកាសព្រះរាជពិធីបុណ្យអុំទូក

0
886

(ភ្នំពេញ) ប្រជាពលរដ្ឋជាច្រើន បានសម្ដែងការសប្បាយរីករាយនឹងការដើរកម្សាន្ដជាមួយការដើរទិញទំនិញ ដូចជា សំលៀកបំពាក់ ស្បែកជើង ភេសជ្ជៈ និងសម្ភារៈប្រើប្រាស់ជាច្រើនទៀត ដែលបានបញ្ចុះតម្លៃពិសេសសម្រាប់ឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ធ្វើនៅក្នុងរាជធានីភ្នំពេញ រយៈពេល៣ថ្ងៃ។

ប្រជាពលរដ្ឋ បង្ហាញក្តីសប្បាយរីករាយ ក្នុងការដើរទិញទំនិញនាឱកាសព្រះរាជពិធីបុណ្យអំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ដែលប្រព្រឹត្តធ្វើឡើងនៅក្នុងរាជធានីភ្នំពេញ កំពុងមានការអភិវឌ្ឍ និងសន្តិសុខ សណ្តាប់ធ្នាប់ល្អ។

លោកស្រី ចាន់ ឌី បានបង្ហាញចំណាប់អារម្មណ៍ចំពោះឱកាសទទួលបានការបញ្ចុះតម្លៃនៃមុខទំនិញទាំងនោះថា រាល់ទំនិញទាំងអស់ ដែលលក់ក្នុងឱកាសបុណ្យនេះ មានតម្លៃទាបជាងទីផ្សារ។

ដូចគ្នានេះ លោក ទោ ចាន់ថុល នៅខេត្ដកណ្ដាល ដែលបានទៅទស្សនា និងដើរទិញអីវ៉ាន់ នៅតំបន់កម្សាន្តកោះពេជ្រ បានឲ្យដឹងថា ក្រុមគ្រួសាររបស់គាត់សប្បាយនឹងការដើរទិញទំនិញនៅតាមបញ្ជរស្ដង់ ដែលត្រូវបានរៀបចំចាប់តាំងពីគល់ស្ពានភ្លោះកោះពេជ្រ រហូតដល់មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

លោក សុ ភក្ដី តំណាងហាងលក់សំលៀកបំពាក់ និងស្បែកជើងអង្គរទិព ដែលបានចូលទៅលក់នៅតំបន់កោះពេជ្រ រយៈពេលបីថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូកនេះ បានគត់សម្គាល់ថា ប្រជាពរដ្ឋ ដែលមកលេង និងទិញទំនិញនៅតំបន់នេះ មានចំនួនច្រើនខុសពីរៀងរាល់ឆ្នាំ។

សម្រាប់បរិវេណនៃតំបន់កម្សាន្តកោះពេជ្រ ត្រូវបានអាជ្ញាធររាជធានីភ្នំពេញ រៀបចំឱ្យមានស្តង់ដាក់តាំង និងលក់ទំនិញ ដូចជា ភេសជ្ជៈ គ្រឿងបរិភោគ គ្រឿងសម្អាង សម្ភារៈសម្រាប់ប្រើប្រាស់ក្នុងផ្ទះបាយ សម្លៀកបំពាក់ ផ្លែឈើ វត្ថុអនុស្សាវរីយ៍… ជាដើម ជាមួយការប្រគំតន្ត្រី ដើម្បីឲ្យប្រជាពលរដ្ឋ ដែលចូលទៅកាន់តំបន់នោះ បានទាំងការកម្សាន្តសប្បាយរីករាយ និងទិញរបស់របរដូចជាគ្រឿងទេស និងប្រើប្រាស់ប្រចាំថ្ងៃក្នុងឱកាសដ៏ពិសេសនេះ៕ប្រភពCampost

LEAVE A REPLY

Please enter your comment!
Please enter your name here