រាជធានីភ្នំពេញ) នៅសល់តែ១ថ្ងៃទៀត ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នឹងមកដល់ឆាប់ៗខាងមុខនេះ ប្រជាពលរដ្ឋចំនួន២៥រាធានី-ខេត្ត នឹងមកទស្សនាបុណ្យអុំទូក ដែលធ្វើឲ្យក្រុងភ្នំពេញមានមនុស្សម្នាជាច្រើន ។ ជាពិសេសប្រជាពលរដ្ឋដែលគាត់យូៗមកលេងភ្នំពេញម្តង គាត់នឹងឃើញថា រាជធានីភ្នំពេញពិតជាមានការរីកចំរើនខ្លាំងណាស់ ដោយមានភ្លើងពណ៌ចរនានានា តាមដើមឈើ សួនច្បារសាធារណៈ តាមដងផ្លូវនានា ដែលធ្វើមានការចាប់អារម្មណ៍ជាខ្លាំង ហើយមិនថាតែប្រជាពលរដ្ឋខ្មែរនោះទេ នឹងមានភ្ញឿវជាតិអន្តរជាតិជាច្រើនណាស់ដើម្បីអបអរសាទ ក្នុងឳកាសបុណ្យជាតិខាងមុខនេះ ។
ក្នុងរដ្ឋបាលរាជធានីភ្នំពេញ ដឹកនាំដោយ ឯកឧត្តម ឃួង ស្រេង បានពង្រាយធុងសំរាមជាច្រើនតាមដងផ្ឡូវសាធារណៈនានា និងបង្គន់អនាម័យដើម្បីឲ្យបងប្អូនងាយស្រួលបងជើងធំបទជើងតូច ។
ឯកឧត្តម ឃួង ស្រេង បានអំពាវដល់ប្រជាពលរដ្ឋដែលមកលេងបុណ្យអុំទូកក្នុងរាជធានីភ្នំពេញ សូមទុកដាក់សំរាម នៅក្នុងធុងដែលដាក់តាមទីធ្លាសាធារណៈនានា ដើម្បីជួយថែរក្សាបរិស្ថានទាំងអស់គ្នា ដើម្បីឲ្យទីក្រុងរបស់យើងស្អាត ក្រោយពីបុណ្យជាតិចប់ ។
សូមបញ្ជាក់ថា ទីក្រុងភ្នំពេញជាបេះដូងរបស់ប្រទេសកម្ពុជា ដូចនេះសូមជួយសម្អាត់ និងថែរក្សារទាំងអស់គ្នា ដើម្បីឲ្យពិភពលោកមើលថាប្រទេសកម្ពុជាប្រទេសដ៏ល្អមួយនៅក្នុងឆាកអន្តរជាតិ ខាងបរិស្ថានស្អាត និងអនាម័យល្អ ៕ ដោយ តារ៉ារាយ