ប្រធានក្រុមប្រឹក្សារាជធានី និងរដ្ឋបាលរាជធានីភ្នំពេញបួងសួងសុំម្ចាស់ទឹក ម្ចាស់ដី ដើម្បី សេចក្តីសុខក្នុងព្រះរាជពិធីបុណ្យ អុំទូកនៅរមណីយ៏ដ្ឋានវត្តភ្នំ

0
509

​(ភ្នំពេញ) រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំពិធីបួងសួងសុំសេចក្តីសុខចំរុងចំរើន និងសុំពរ ជ័យតាមបែបសាសនាពីបារមីលោកយាយដូនពេញដែលជាស្ថាបនិករាជធានីភ្នំពេញ នៅរមណីយ៏ ដ្ឋានវត្តភ្នំនាព្រឹកថ្ងៃទី១៩វិច្ឆិកា២០១៨ សំរាប់ព្រះរាជពិធីបុណ្យអ៊ុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកដើម្បីឲ្យពិធីបុណ្យនេះប្រព្រឹត្តទៅប្រកបដោយក្តីសប្បាយរីករាយ និងជៀស ផុតពីគ្រោះចង្រៃទាំងពួងដែលប្រុងនិងបៀតបៀន។

​ពិធីនេះប្រព្រឹត្តទៅដោយមានការចូលរួមជាអធិបតីភាពឯកឧត្តម ម៉ប់ សារិនប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ឯកឧត្តម ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ តំណាងអោយឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងមានការចូលរួមពីមន្ត្រីរាជការក្រោមឱវាទ និងកីឡាកចំណុះទូកជាច្រើនរយនាក់ថែមទៀត ។

ឯកឧត្តម ម៉ប់ សារិន បានមានប្រសាសន៍ថា  បុណ្យអ៊ុំទូកមានតាំងពីសម័យ អង្គរ ពិសេសនៅសម័យលង្វែក ទ័ពជើងទឹកយើងខ្លាំង។ ឆ្នាំនេះនឹងធ្វើឡើងធំ ដោយសារប្រទេសយើងមានសន្តិភពក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន  ។ សម្រាប់អាជ្ញាធររាជធានីភ្នំពេញក្នុង ព្រះរាជពិធីបុណ្យអ៊ុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកឆ្នាំនេះបានយកចិត្តទុកដាក់ណាស់ រួមទាំងកិច្ចការពារសន្តិសុខសណ្តាប់ធ្នាប់និងការរៀបចំតុបតែងភ្នំពេញ ឃើញថាល្អណាស់ពិសេសនៅពេលយប់មើលទៅទាក់ទាញភ្នែកតែម្តង ។

ឯកឧត្តម ម៉ប់ សារិន ក្នុងឱកាសនោះក៏បានសូមអោយកីឡាកទាំងអស់ ចេះជួយគ្នា សាមគ្គីភាពគ្នា រក្សាអនាម័យហូបស្អាត ផឹកស្អាត់ ដើម្បីសុខភាពយើងល្អ ឈានទៅដណ្តើមជ័យជំនៈ និងបញ្ចប់ព្រះរាជពិធីទៅទទួលបាននូវរីករាយនិងជោគជ័យ។

​សូមបញ្ជាក់ថា រាជធានីភ្នំពេញមានទូកចំនូន៤៦ទូក ក្នុងនោះប្រភេទទូកអុំបុរស មានចំនួន៣២ទូក,ទូកចែវបុរសមាន៤ទូក,ប្រភេទទូកខ្នាតអន្តរជាតិបុរសមាន១០ទូក សំរាប់ចូលរួមប្រកួតក្នុងព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ ដោយមានកីឡាករ កីឡាការនី សរុបចំនួន៣២៣៤នាក់។

ព្រះរាជពិធីបុណ្យអុំទូកថ្នាក់ជាតិឆ្នាំនេះ សម្រាប់ទូទាំងប្រទេសទូកង ដែលត្រូវចូលរួមប្រកួតប្រជែងមានចំនួន២៩៨ទូក ខណៈដែលឆ្នាំ២០១៧មានទូក ងត្រឹមតែ២៧០ទូក និង មានទីឡាករជិត២ម៉ឺននាក់។ សម្រាប់ប្រទីបឆ្នាំនេះមានចំនួន១៥ លើសពីឆ្នាំទៅផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here