ជនជាតិ​ចិន៤នាក់ ជិះឡាន​មួយគ្រឿង បុក​ឡាន​មួយគ្រឿង ពីក្រោយ​លាន់​ដូច​រន្ទះ បណ្តាល​ឲ្យ​…

0
212

ភ្នំពេញ៖ ជនជាតិ​ចិន៤នាក់ ជិះឡាន​មួយគ្រឿង បុក​ឡាន​មួយគ្រឿង ពីក្រោយ​លាន់​ដូច​រន្ទះ បណ្តាល​ឲ្យ​ផ្ងារ​កង់​ទៅ​ឡើងលើ​ទ្រូងផ្លូវ រង​ការខូចខាត​យ៉ាងដំណំ ហេតុការណ៍នេះបានកើតឡើងកាលពី​វេលា​ម៉ោង២និង៤០នាទី ទៀបភ្លឺ​ថ្ងៃអាទិត្យ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅមុខ​មជ្ឈមណ្ឌល​កម្សាន្ត ROCK លើ​កំណត់​ផ្លូវ​ព្រះ​មុនីរ​ង្ស ស្ថិតក្នុង​សង្កាត់​បឹងត្របែក ខណ្ឌចំការមន រាជធានី​ភ្នំពេញ។

មុន​កើតហេតុ គេ​ឃើញ​បុរស​ជនជាតិ​ចិន​ចំនួន៤នាក់ ជិះ​រថយន្ត​ស៊េរី​ទំនើប​មួយគ្រឿង​ម៉ាក PORSCHE ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AT-9527 ធ្វើដំណើរ​ទិសដៅ​ពី​ជើង​ទៅ​ត្បូង ក្នុង​ល្បឿន​យ៉ាង​លឿន

លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ បាន​ជ្រុល​ចង្កូត​ទៅបុក​រថយន្ត Highlander ប្រភេទ​តាក់ស៊ី​ឯកជន​មួយគ្រឿង ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2G-5637 បើកបរ​ដោយ​បុរស​ម្នាក់ ចំ​ពីក្រោយ​ផ្នែក​ខាងស្តាំ​លាន់​ដូច​រន្ទះ​ក្នុងទិសដៅ​ស្របគ្នា រុញ​រថយន្ត Highlander ទៅមុខ​ជាច្រើន​ម៉ែត្រ ហើយ​ផ្ងារ​កង់​ឡើងលើ​ទ្រូងផ្លូវ បើក​ទៅមុខ​លែងរួច និង​ផ្ទុះ​កង់​ស្ដាំ​ខាងក្រោយ។

ចំណែក​រថយន្ត​បង្ក​ខូចខាត​យ៉ាងដំណំ​ដូចគ្នា ដោយ​ផ្ទុះ​កង់​មុខ​ខាងឆ្វេង និង​ផ្នែក​ខាងឆ្វេង​ខ្ទេច​យ៉ាងដំណំ តែ​សំណាងល្អ​មិនមាន​មនុស្ស​ណា​ម្នាក់ រងរបួស​នោះទេ ៕

ប្រភព៖ FB

LEAVE A REPLY

Please enter your comment!
Please enter your name here