ខេត្តព្រះសីហនុ-នៅរសៀលថ្ងៃទី១៨វិច្ឆិកា២០១៨ នគរបាលខេត្តព្រះសីហនុបញ្ជូនជនសង្សយ័ចំនួន៣នាក់ដែលលួចកាច់ ក ម៉ូតូទៅសាលាតំបូងខេត្តដើម្បីផ្តន្ទាទោស ក្នុងនោះមានជនសង្សយ័ម្នាក់ ធ្វើសកម្មភាពដោយប្រើប្រាស់ឯកសណ្ឋានជានគរបាលជាតិ នឹងប្រើប្រាស់អាវុធខុសច្បាស់ផងដែរ។
លោកឧត្តមសេនីយ៍ត្រីកុល ផាលី ស្នងការរងនគរបាលខេត្តព្រះសីហនុទទួលផែនព្រហ្មទណ្ឌ័បញ្ជាក់ថា ក្រុមនេះធ្លាប់ធ្វើសកម្មភាព រួមមាននៅថ្ងៃទី១៧ វិច្ឆិកា២០១៨ វេលា៤និង៣០នាទី ទៀតភ្លឺ
ស្ថិតនៅភូមិ១ សង្កាត់លេខ២ ក្រុងព្រះសីហនុ ធ្វើសកម្មភាពលួចម៉ូតូ អាសង់ ១២៥ ឆ្នាំ២០១៨ ពណ៍ខ្មៅ អត់ស្លាកលេខ ហើយកាលពីថ្ងៃទី១៣ ខែ១១ ឆ្នាំ២០១៨ កាច់កម៉ូតូម៉ាក zommer X ពណ៍ក្រហម នៅ ភូមិ២ សង្កាត់លេខ២ ។
ជនសង្ស័យមានឈ្មោះ៖
ទី១ ឈ្មោះ ឈិន ពេជ្រ ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរ រត់តាក់សុី។
ទី២ឈ្មោះ សែម ចាន់ធូរ ប្រុស អាយុ៣០ឆ្នាំ មុខរបរ មិនពិតប្រាកដ ។
ទី៣ ឈ្មោះ គីម ថានិត ប្រុស អាយុ ២៣ឆ្នាំ មុខរបរ មិនពិតប្រាកដ (ជាអ្នកពាក់ឯកសណ្ឋានគរបាលខុសច្បាប់) រស់នៅភ្នំពេញ។
សមត្ថកិច្ចដកហូតបានអាវុធខ្លីមួយដើមម៉ាក រ៉ូឡូ គ្រាប់កាំភ្លើង២គ្រាប់ ខោអាវឯកណ្ឋាននគរបាលជាតិមួយឈុត ដែកកាច់សោរ កម៉ូតូមួយកំផ្លេ និងម៉ូតូ២គ្រឿង៕
CR៖ Huy Bunleng