សល់តែបីថ្ងៃទៀត មើលទីក្រុងភ្នំពេញ ពិតជាស្រស់ស្អាតណាស់ នេះជាការរៀបចំរបស់រដ្ឋបាលរាជធានីភ្នំពេញ

0
778

(រាជធានីភ្នំពេញ) នៅសល់តែបីថ្ងៃទៀត ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នឹងមកដល់ឆាប់ៗខាងមុខនេះ ។ យើងក្រឡែកមកមើលទិដ្ឋភាពសម្រស់ទីក្រុងភ្នំពេញ បញ្ចេញភាពស្រស់ស្អាត គួរចង់មកលេងកំសាន្តខ្លាំងណាស់ ។

រដ្ឋបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំដោយ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានយកចិត្តទុកដាក់ខ្លាំងពីព្រះរាជពីធីបុណ្យអុំទូក បានរចនា ដូចក្លោងនានា រចនាភ្លើងព័ណ៌គ្រប់ទីកន្លែង និងបានដាក់ពង្រាយកងកម្លាំងក៏ដូចជាសមត្ថកិច្ច ដើម្បីការពារបងប្អុនប្រជាពលរដ្ឋដែលមកទស្សនាពីធីបុណ្យអុំទូកពីខេត្តនានា ។

រដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចជារាជរដ្ឋាភិបាល មានសម្តេចតេជោ  សូមឲ្យបងប្អូនអបរសាទ និងរីករាយពិធីបុណ្យជាតិ គឺព្រះរាជពីធិបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឲ្យបានគ្រប់ៗគ្នា ក្នុងពេលឆាប់ៗខាងមុខនេះ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here