គ្រឿងផ្សំ:
– ចំនួនត្រីសមល្មមនឹងតម្រូវការរបស់អ្នក
– ទឹកត្រីមួយស្លាព្រា
– ម្ទេសប្លោកមួយផ្លែ
– ប៉េងប៉ោះទុំមួយផ្លែ
– ដំឡូងបារាំងមួយដុំ
– ការ៉ុតមួយផ្លែ
– ម្ជូរអំពិលទុំមួយស្លាព្រា
– អំបិលមួយស្លាព្រាកាហ្វេ
– ស្ករសពីរស្លាព្រាកាហ្វេ
– ប៊ីចេងមួយស្លាព្រាកាហ្វេ
– ប្រេងឆាមួយស្លាព្រា
#វិធីធ្វើ:
១. ធ្វើត្រី រួចលាងទឹកឲ្យស្អាត បន្ទាប់មកយកត្រីទៅចៀនឲ្យគ្រៀម រួចដួសដាក់ចានទុកមួយអន្លើ។
២. ម្ទេសប្លោកពុះជាពីរឆ្គៀលយកសសៃ និងគ្រាប់លាងទឹកឲ្យស្អាត ដើម្បីកុំឲ្យហឺរពេក បន្ទាប់មកធ្វើការជិតវាជាបញ្ឆិតៗ។ដំឡូងបារាំងកោសសំបកឲ្យស្អាត បន្ទាប់មកកាត់វាជាដុំៗតូច។ ការ៉ុតត្រូវជិតសំបក និងលាងទឹកឲ្យស្អាតចិតបញ្ឆិតៗ។ ធ្វើការលាងប៉េងប៉ោះឲ្យស្អាត បន្ទាប់មកចិតវាជារាងបញ្ឆិតៗ។
៣. លាយទឹកម្ជូរជាមួយ និងអំបិល, ស្ករស, ប៊ីចេងកូរចូលគ្នាឲ្យសព្វទុកមួយអន្លើ។
៤. ដាក់ខ្លាញ់ឲ្យក្តៅ បន្ទាប់មកចាក់បន្លែចូលឆាត្រឡប់ឲ្យឆ្អិនបន្លែ បន្ទាប់មកចាក់ទឹកម្ជូរចូលឆាមួយត្រលប់ដួសស្រោចពីលើត្រី ដែលដួសដាក់ចានជាការស្រេច៕ប្រភពFB