ជាថ្មីម្តងទៀត លោកត្រាំ និង គីម ជុង អ៊ុន នឹងមានគម្រោងជួបគ្នាជាលើកទី២ ប្រាកដជាមាននៅឆ្នាំ២០១៩

0
332

(អន្តរជាតិ) ជាថ្មីម្តងទៀត អនុប្រធានាធិបតីសហរដ្ឋអាមេរិកបានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ថា លោកប្រធានាធិបតី ដូណាល់ ត្រាំ មានគម្រោងជួបជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅឆ្នាំ២០១៩ ។

សហរដ្ឋអាម៉េរិក និងកូរ៉េខាងជើងបាននឹងកំពុងពិភាក្សាលើជំនួបលើកទី២ រវាងមេដឹកនាំរបស់ពួកគេដើម្បីបន្តអនុឡោម តាមការព្រមព្រៀងអំឡុងជំនួបកំពូលលើកដំបូង នៅប្រទេសសិង្ហបុរីកាលពីខែមិថុនាកន្លងទៅ ព្រមទាំងដាក់ជូនមូលដ្ឋានសំខាន់ៗដើម្បីបញ្ចប់ភាពជាប់គាំង នុយក្លេអ៊ែររវាងប្រទេសបច្ចាមិត្តទាំង២។

ប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយជំនួបជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចេអ៊ីន លោក ម៉ៃ ផេន អនុប្រធានាធិបតីសហរដ្ឋអាម៉េរិកថា ផែនការកំពុងបន្ត ប៉ុន្តែលោកមានជំនឿថា កិច្ចប្រជុំកំពូលនឹងកើតឡើងក្រោយខែដើមឆ្នាំខាងមុខ ប៉ុន្តែពេលវេលាពិតប្រាកដ និងទីកន្លែងនៃជំនួបលើកនេះនៅកំពុងដោះស្រាយគ្នានៅឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here