សង្ឃក្លែងក្លាយម្នាក់ ក្នុងចំណោម២នាក់ត្រូវ ប្រជាពលរដ្ឋចាប់ប្រគល់អោយសមត្ថកិច្ច បន្ទាប់ដើរអង្គាស់លុយតាមផ្ទះ

0
294

ភ្នំពេញ ៖ហេតុការណ៍​នេះបង្កការណ៍ភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨ និង៣០នាទីព្រឹក ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ស្ថិតនៅក្នុងភូមិថ្មគោល១ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ ។

សង្ឃក្លែងក្លាយនេះ មានឈ្មោះ ធី សី អាយុ១៨ឆ្នាំ មុខរបរ ជាងដែក នៅសង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ មានស្រុកកំណើត ភូមិ ដំបូកខ្ពស់ ឃុំដំបូកខ្ពស់ ស្រុកអង្គជ័យ ខេត្តកំពត ត្រូវពលរដ្ឋចាប់ខ្លួនបាន ។ ចំណែក សង្ឃក្លែងក្លាយម្នាក់ទៀត រត់គេចខ្លួនបាត់ មានឈ្មោះ ភក្តី ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ ជាងដែក ស្នាក់នៅ សិប្បកម្ម ជាមួយគ្នា ត្រូវជាមិត្តភក្តិ មានស្រុកកំណើត ខេត្តព្រៃវែង ។

តាមសម្តីយុវជនកំហូច រូបនេះ បានឲ្យដឹងថា ពួកគាត់ ពិតជា មានមុខរបរ ជាជាងដែក នៅសង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ ប្រាក់ខែក្នុងមួយខែ១៨០ដុល្លា តែប្រាក់ខែ ស៊ីចាយ មិនគ្រប់គ្រាន់ សម្រាប់ពួកគេទាំង២នាក់ ក៏បែកគំនិតមួយ នាំគ្នាទៅរកទិញស្បងជីវ មកស្លៀក គ្រង ហើយដើរអង្គាសលុយ តាមទីសាធារណៈ តាមភូមិ អស់រយៈពេល ជាង១០ថ្ងៃមកហើយ ទើបតែរយៈពេល៥ថ្ងៃនេះ មកសង្ងំស្នាក់នៅក្នុងខណ្ឌពោធិសែនជ័យ ថ្ងៃឡើង ស្លៀក ស្បង ដើរអង្គាសលុយ ក្នុងភូមិ ថ្មគោល ត្រពាំងថ្លឹង បានលុយក្នុងមួយថ្ងៃ ពី១០មុឺនរៀល ទៅជាង១០មុឺនរៀល ស៊ីចាយពេលយប់ ដេកផ្ទះសំណាក់ ទើបតែនៅព្រឹក ថ្ងៃទី១៧ ខែវិច្ឆិកា នេះចុះចេញពីផ្ទះសំណាក់ នៅម្តុំភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ គោលដៅអង្គាសលុយ នៅក្នុងភូមិថ្មគោល ទើបតែបានលុយជាង២មុឺនរៀល ត្រូវបានពលរដ្ឋតាមទាន់ ដឹង បែកធ្លាយរឿង ឃាត់ខ្លួននាំទៅសាលាសង្កាត់ចោមចៅ២ តែម្តង ។

លោក វ៉ា សារ៉ង ចៅសង្កាត់ចោមចៅ២ បានឲ្យដឹងថា ជនកំហូចរូបនេះ បន្លំស្លៀកស្បងជីវ ធ្វើជាសង្ឃក្លែងក្លាយ ពលរដ្ឋដឹងរឿង ចាប់ឃាត់ នាំមកប្រគល់ឲ្យអាជ្ញាធរ ហើយអាជ្ញាធរ សង្កាត់បានរាយការណ៍ទៅការិយាល័យធម្មការខណ្ឌ ដើម្បីសុំដកស្បងជីវ សម្ភារពាក់ព័ន្ធ ទុក ហើយឲ្យធ្វើកិច្ចសន្យា អប់រំ បញ្ឈប់នូវសកម្មភាព បែបប៉ះពាល់ដល់វិស័យសាសនា ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ រួចទើបអនុញាតឲ្យវិលត្រឡប់ទៅវិញ ៕ប្រភពFB

LEAVE A REPLY

Please enter your comment!
Please enter your name here