ជនជាតិ​ចិន​ម្នាក់​បើករថយន្តបុករៈ រថយន្ត៣គ្រឿង ម៉ូតូ៤គ្រឿង នៅក្រុង​ព្រះសីហនុ

0
300

ខេត្ត​ព្រះសីហនុ ៖ជនជាតិ​ចិន​ម្នាក់​បើករថយន្តបុករៈ រថយន្ត៣គ្រឿង ម៉ូតូ៤គ្រឿង នៅក្រុង​ព្រះសីហនុ ហេតុការណ៍​នេះបានកើតឡើងកាលពី រសៀល​ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨លើ​ផ្លូវ​បេ​តុ ត្រង់ចំណុច​បុរី​ប៊ី​អេស​អូរ​មួយ ក្នុងភូមិ៥ សង្កាត់​លេខ៤ ក្រុងព្រះសីហនុ ។

​រថយន្តបង្ក០១គ្រឿង​ម៉ាក HYUNDAI STARIX ពណ៌​ទឹកប្រាក់ ពាក់​ផ្លាកលេខ​ព្រះសីហនុ​2B-8018 បើកបរ​ដោយ​ឈ្មោះ ZHEAR MING LUY ភេទ​ប្រុស អាយុ១៦ឆ្នាំ ជនជាតិ​ចិន មុខរបរ​បុគ្គលិក​កាស៊ីណូ​ស៊ិន​យ៉ុង​លី ស្នាក់នៅ​ក្នុងភូមិ៥ សង្កាត់​លេខ៤ ក្រុងព្រះសីហនុ មាន​ទិសដៅ​ពី​ជើង ឆ្ពោះទៅ​ត្បូង ( បើក​ចេញពី​ក្នុង​បូរី​ប៊ី​អេស​ឆ្ពោះទៅ​ផ្លូវ​មិត្តភាព ) លុះដល់​ចំណុចកើតហេតុ​បាន​បុក​ប៉ះ​លើក​ទី១ នឹង​រថយន្ត០១គ្រឿង​ម៉ាក LEXUS RX330 ពណ៌​ស ពាក់​ផ្លាកលេខ​ភ្នំពេញ​ភ្នំពេញ​2AQ-8189 បើកបរ​ដោយ​ឈ្មោះ ហេង ឡេង ភេទ​ស្រី អាយុ៣៦ឆ្នាំ មុខរបរ​មេផ្ទះ ស្នាក់នៅ​ភូមិ៥ សង្កាត់​លេខ៤ ក្រុងព្រះសីហនុ

មាន​ទិសដៅ​ផ្ទុយគ្នា រួច​រថយន្ត​បង្ក​បាន​បើក​រត់​ទៅបុក​លើក​ទី២ នឹង​ម៉ូតូ​ចំនួន០២គ្រឿង​ម៉ាក HONDA C125 និង​ម៉ាក SMASH ឈប់​ចត​មុខផ្ទះ ម្ចាស់​ឈ្មោះ ឡឹង ស្កូ​ដាលីន ភេទ​ស្រី អាយុ៣៣ឆ្នាំ មុខរបរ​បុគ្គលិករ​ដ្ឋា​ករ​ទឹក ស្នាក់នៅ​ភូមិ៥ សង្កាត់​លេខ៤ ក្រុងព្រះសីហនុ ហើយក៍​បន្ត​បើក​រត់​ទៅបុក​លើក​ទី៣ នឹង​ម៉ូតូ០១គ្រឿង​ទៀត​ម៉ាក HONDA C100 ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ​ភ្នំពេញ​1B-1339 បើកបរ​ដោយ​ឈ្មោះ សៅ សុ​ផា​រ៉ូ ភេទ​ប្រុស អាយុ៣០ឆ្នាំ មុខរបរ​កម្មករ​ដាំបាយ​ហាង​ចិន ស្នាក់នៅ​ភូមិ២ សង្កាត់​លេខ៣ ក្រុងព្រះសីហនុ មាន​ទិសដៅ​ស្របគ្នា។

បន្ទាប់មក​រថយន្ត​បង្ក​ក៍បាន​បើក​រត់​រហូត​ទៅបុក​លើ​ក​ទី៤ នឹង​រថយន្ត០១គ្រឿង​ទៀត​ម៉ាក SIENNA ពណ៌​ស ពាក់​ផ្លាកលេខ​ភ្នំពេញ​2AB-7572 ឈប់​ចត​លើផ្លូវ អ្នកបើកបរ​ឈ្មោះ រស់ ឧ​ត្ត​ម ភេទ​ប្រុស អាយុ២៧ឆ្នាំ មុខរបរ​បុគ្គលិក​ក្រុមហ៊ុនទូរស័ព្ទ​វី​វូ ស្នាក់នៅ​ភូមិ៣ សង្កាត់​លេខ២ ក្រុងព្រះសីហនុ មាន​ទិសដៅ​ស្របគ្នា រួចហើយ​រថយន្ត​បង្កក៍​បាន​ថយ​បុក​កិន​ម៉ូតូ០១គ្រឿង​ទៀត​ម៉ាក HONDA C125 ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ​ព្រះសីហនុ​1H-6751អ្នកបើកបរ​ឈ្មោះ ម៉េ​ត សុខន ភេទ​ប្រុស អាយុ២៨ឆ្នាំ មុខរបរ​ជាងដែក រួម​ដំណើរ០១នាក់​ឈ្មោះ ម៉េ​ត មើ​ត ភេទ​ប្រុស អាយុ២៤ឆ្នាំ មុខរបរ​ជាងដែក អ្នក​ទាំងពីរ​ស្នាក់នៅ​ភូមិ២ សង្កាត់​លេខ២ ក្រុងព្រះសីហនុ មាន​ទិសដៅ​ពី​ស្របគ្នា ។


អ្នកបើកបរ​រថយន្ត​បង្ក​ឈ្មោះ ZHEAR MING LUY ត្រូវបាន​ប្រជាពលរដ្ឋ​ចាប់​ឃាត់ អូស​ចេញ​ក្រៅ​រថយន្ត រួចហើយ​វាយដំ​បណ្តាលអោយ​រង​បួស​ផងដែរ ។
គ្រោះថ្នាក់​នេះ​បណ្ដាល​ឲ្យ​រងរបួស​មនុស្ស​ចំនួន ០៣នាក់ ៖
១-ឈ្មោះ ម៉េ​ត សុខន អ្នកបើកបរ​ម៉ូតូ HONDA C125 រងរបួស​ស្រាល ។
២-ឈ្មោះ ម៉េ​ត មើ​ត អ្នករួមដំណើរ​លើ​ម៉ូតូ HONDA C125 រងរបួស​ស្រាល ។
៣-ឈ្មោះ ZHEAR MING LUY ។
អ្នកបើកបរ​រថយន្ត HYUNDAI STARIX បង្កហេតុ រងរបួស​មធ្យម បញ្ចូនទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ។បញ្ជាក់៖ រថយន្ត០១គ្រឿង​ម៉ាក SIENNA ខូចខាត​ស្រាល ម្ចាស់​សុំ​យកទៅ​ជួសជុល​វិញ​ដោយ​ខ្លួនឯង មិនមាន​ការប្ដឹង​ផ្ដល់​ទេ ៕

ប្រភព៖ FB

LEAVE A REPLY

Please enter your comment!
Please enter your name here