ករណីរថយន្ត៣គ្រឿង​បុក​បន្តរកន្ទុយ​គ្នា បណ្តាល​ឲ្យ…

0
282

ពត៌មានបន្ថែមខេត្តកំពង់ស្ពឺ ៖ កាលពី​ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ មានករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បានកើត​ឡើង លើផ្លូវ​ជាតិ​លេខ៤ ចន្លោះ​គីឡូម៉ែត្រ១០៤-១០៥ ត្រង់ចំណុច​ភូមិ​ទី៦ ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយ​រថយន្ត​មាន​រថយន្ត៣គ្រឿង បាន​បុក​បន្តកន្ទុយ​គ្នា បណ្តាល​ឲ្យ​រង​ការខូចខាត​យ៉ាងដំណំ ។

ករណីនេះ​កើតឡើង ដោយមាន​រថយន្តបុក​គូទ​រថយន្ត​បន្តកន្ទុយ​គ្នា ក្នុងនោះ​រួមមាន ៖
រថយន្ត០១គ្រឿង​ម៉ាក​HINO ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 3E-0810 អ្នកបើកបរ​ឈ្មោះ មឿ ធា ភេទ​ប្រុស អាយុ២៥ឆ្នាំ រស់នៅ​កំពង់ស្ពឺ បើកបរ​ពី​កើ​តទៅ​លិច មកដល់​ចំណុច​ខាងលើ បាន​បុក​រថយន្ត១គ្រឿង​ម៉ាក​ហាយ​ឡែ​ន​ឌ័​រ ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ ព្រះសីហនុ 2A-9028 អ្នកបើកបរ ឈ្មោះ ជា សុវណ្ណ​ដា ភេទ​ប្រុស អាយុ៣០ឆ្នាំ រស់នៅ​ភូមិ​រាម ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ

បើកបរ​ស្រប​ទិស​គ្នា បណ្តាល​ខ្ទាត​ធ្លាក់​ស្នាមភ្លោះ ទៅខាង​ស្តាំ​ដៃ ហើយ​រថយន្ត​ហ៊ីយ៉ាន់ដាយ ខាងលើ​ក៏​ទៅបុក​រថយន្ត១គ្រឿង ទៀត​ម៉ាក ហាយ​ឡែ​ន​ឌ័​រ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2AS-8725 អ្នកបើកបរ​ឈ្មោះ សុខ រតនា ភេទ​ប្រុស អាយុ៣១ឆ្នាំ រស់នៅ​ភូមិ​សំ​រ៉ុង ឃុំ​ព្រៃនប់ សង្កាត់​សំ​រ៉ុង ខេត្ត​ព្រះសីហនុ បើកបរ​ស្រប​ទិស​គ្នា បណ្តាល​ឲ្យ​រថយន្ត​ហាយ​ឡែ​ន​ឌ័​រទាំង២គ្រឿង​ខូចខាត​ធ្ងន់ ហើយ​រថយន្ត​HINOខូចខាត​ស្រាល ៕

ប្រភព៖ FB

LEAVE A REPLY

Please enter your comment!
Please enter your name here