(ភ្នំពេញ) នៅថ្ងៃសុក្រ ៩កើត ខែកត្កិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ បានដឹកនាំគណៈប្រតិភូដើម្បី ចូលរួមទស្សនៈកិច្ច នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និង នៅសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ (RUPP) ដើម្បីសិក្សាស្វែងយល់ពីតម្រូវការ គោលដៅ អភិវឌ្ឍន៍ គ្រឹះស្ថានសិក្សា និងពិភាក្សាលើកិច្ចសហប្រតិបត្តិការក្នុង ការបណ្តុះបណ្តាលធនធាន មនុស្សនៅកម្ពុជាផ្តោត លើវិស័យបរិស្ថាន វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា៕