មន្ទីរបរិស្ថានខេត្តកំពត បានរៀបចំវគ្គបណ្ដុះបណ្ដាលស្តីពី «វិធីសាស្រ្តប្រមូលសំណាកកេសរកូលព្រៃ»

0
987

(ខេត្តកំពត) កាល​ពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា​ ឆ្នាំ២០១៨ នាយកដ្ឋាន​ជីវៈចម្រុះ​ នៃអគ្គលេខាធិការដ្ឋានក្រុមជាតិ អភិវឌ្ឍដោយចីរភាព​ សហការ​​ជា​មួយ​មន្ទីរ​បរិស្ថាន​ខេត្ត​កំពត​ បាន​រៀប​ចំ​វគ្គ​បណ្ដុះបណ្ដាល​ស្តីពី «វិធី​សាស្រ្ត​ប្រមូល​សំណាក​កេសរកូល​ព្រៃ» នៅ​ក្នុងឧទ្យានជាតិព្រះមុនីវង្ស «បូកគោ» ខេត្តកំពត។

វគ្គបណ្តុះបណ្តាលនេះ​មាន​ការ​ចូលរួម​ពី​មន្រ្តី​ឧទ្យានុរក្ស​ខេត្ត​កំពត នាយក​ឧទ្យានជាតិ​ព្រះ​ជ័យ​វរ្ម័ន-នរោត្តម​ ភ្នំ​គូលែន​ និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ម្ចាស់​កសិដ្ឋានThe Bloom Garden​ Greenhouse ​ និង​ក្រុម​Cambodia Amazing Trip Planner ដែល​មាន​សមាជិក​ចូល​រួម​សរុប​ចំនួន​៣៥នាក់ (ស្រី០៦នាក់)។

បន្ទាប់​ពី​បញ្ចប់​វគ្គ​បណ្តុះបណ្តាល​ ក្រុម​ការងារ​បាន​ចុះ​អនុវត្ត​ជាក់​ស្តែង​​ពី​វិធីសាស្ត្រ​ប្រមូល​សំណាក​ក្នុង​បរិវេណ​ឧទ្យាន​ជាតិ​ព្រះ​ មុនីវង្ស​បូកគោ ក្នុងតំបន់ទឹកធ្លាក់ វាលស្រែ៥០០ ទំនប់ទឹក និងព្រះវិហារ ដែល​ក្នុង​នោះ​បាន​ប្រមូល​សំណាក​កេសរកូល​ព្រៃ​ចំនួន​ប្រមាណ​​​៧០-១០០ សំណាក ស្មើនឹង២៥​ប្រភេទ (​៤​ប្រភេទ​ជា​ប្រភេទ​កម្រ​)។

សូម​ជម្រាប​ផង​ដែរ​ថា​ រាល់​សំណាក​ដែល​ប្រមូលបាន​ ត្រូវ​បាន​ក្រុម​ការងារ​ដឹក​ជញ្ជូន​ទៅ​រក្សាទុក​ក្នុង​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិរក្ស​កេសរកូល សុខ អាន ភ្នំ​គូលែន ដើម្បី​គាំទ្រ​ដល់​ដំណើរ​ការ​រៀបចំ​មជ្ឈមណ្ឌលសិក្សា​ស្រាវជ្រាវ​ និង​អភិរក្ស​ប្រភេទ​ក្នុង​ស្រុក៕ ប្រភពFB

LEAVE A REPLY

Please enter your comment!
Please enter your name here