ឧកញ៉ា ឌួង ឆាយ បានផ្តល់កាដូបន្ថែមដ៏ធំមួយទៀតហើយ ជូនប្អូនប្រុស ធុន សាលិក ដែលអាចនិយាយបានជាង ១០ ភាសា (មានវីដេអូ)

0
269

លោកឧកញ៉ា ឌួង ឆាយ បានផ្តល់កាដូបន្ថែមដ៏ធំមួយទៀត ជូនក្មេងប្រុសកម្ពុជាគឺប្អូនប្រុស ធុន សាលិក ដែលអាចនិយាយបានជាង ១០ ភាសា ដែលមានការផ្ទុះកក្រើកល្បី រហូតទទួលបានការស្ងើចសរសើរពីសំណាក់មហាជនមិនដាច់ពីមាត់។ ដោយសារតែសមត្ថភាពដ៏អស្ចារ្យរបស់ប្អូន ថ្មីៗ នេះ លោកឧកញ៉ា ឌួង ឆាយ បានជួប សំណេះសំណាលជាមួយនឹងប្អូនប្រុស រួមទាំងក្រុមគ្រួសារផ្ទាល់តែម្ដង ដោយលោកឧកញ៉ា បានចេញមុខស្នើផ្តល់អាហារូបករណ៍ដល់ប្អូនប្រុសរហូតដល់ចប់ចុងចប់ដើម រឿងនេះបានធ្វើឲ្យក្រុមគ្រួសាររបស់សាលីករំភើបស្ទើរស្រក់ទឹកភ្នែកដែលឧកញ៉ាបានផ្តល់ការឧបត្ថម្ភទាំងនេះ។

តែអ្វីៗមានការផ្លាស់ប្តូរ ដោយនៅពេលនេះលោក ឧបត្ថម្ភទាំងពីរនាក់បងប្អូនតែម្តង គឺ កុមារា ធុច សាលីក និងកុមារា ធុច ទិត្យា ឲ្យបានចូលរៀនចាប់ពីពេលនេះតទៅរហូតដល់ថ្នាក់មហាវិទ្យាល័យ នៅសាលាឯកជន ភ្នំពេញ។ ដោយក្នុងនោះលោកសុំតែម្យ៉ាងគត់គឺ ចង់បានឲ្យក្មេងប្រុសទាំងពីរនាក់នេះខិតខំរៀនសូត្រ មើលថែប៉ាម៉ាក់ ស្រឡាញ់បងប្អូន ព្រមទាំងធ្វើជាមនុស្សល្អម្នាក់នៅក្នុងសង្គម និងទាំងចេះចែកអំពើល្អដល់អ្នកដ៏ទៃផងដែរ។ ក្នុងនោះប្អូនប្រុសបាននិយាយថ្លែងអំណរគុណដល់លោកឧកញ៉ាទាំងរំភើប។

ចង់ដឹងច្បាស់ សូមទស្សនាវិដេអូខាងក្រោម៖

LEAVE A REPLY

Please enter your comment!
Please enter your name here