ខេត្តកណ្តាល៖ បន្ទាប់ពីមានការរិះគន់កក្រើក Facebook ពេលនេះខាងមន្ត្រី កាំកុងត្រូល បានសម្រេចចិត្ត ឃាត់ខ្លួនម្ចាស់ស្ថានីយ៍ប្រេងតេលា រស្មី ពិសី នៅក្រុងតាខ្មៅ ខេត្ត កណ្ដាល បញ្ជូនទៅតុលាការ ក្រោយពីបានរកឃើញថា ស្ថានីយ៍ប្រេងនេះលួចប្រេងដែលចាក់អោយភ្ញៀវ រហូតដល់ទៅ ២០% មានន័យថា ចាក់ ១០ លីត្រ បានតែ ៨ លីត្រទេ ហើយលួច គុណភាពពីប្រេងធម្មតា ទៅប្រេងស៊ុបពែ័រថែមទៀត ។
ប្រជាពលរដ្ឋ សង្ឃឹមថា សមត្ថកិច្ចមន្ត្រី កាំកុងត្រូលនឹង ធ្វើបែបនេះជាទូទៅបន្តរទៀតចំពោះស្ថានីយ៍ប្រេងដែលចាក់មិនគ្រប់ឲ្យអតិថិជន ៕
ប្រភព៖ Heng Ly